ព័ត៌មានសន្តិសុខសង្គម

ភ្ញាក់ផ្ទើល! ប្រទះឃើញ ជនជាតិចិនម្នាក់ ត្រូវបានឃាតករបាញ់សម្លាប់ក្នុងរថយន្ត យកទៅចតចោលនៅស្ថានីយ៍អ្នកដំណើរទេសចរណ៍អន្តរជាតិ ប៉ោយប៉ែត…

បន្ទាយមានជ័យ​៖ ជនជាតិចិនវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវបានឃាតករដឹកយកមកបាញ់សម្លាប់ចោលក្នុងរថយន្តម៉ាក Lexus RX-330 ពណ៌ស ១គ្រឿង ស្ថិតនៅចំណត រថយន្តស្ថានីយ៍អ្នកដំណើរទេសចរណ៍អន្តរជាតិ ប៉ោយប៉ែត ក្នុងភូមិបណ្ដូងមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាប្រហែលម៉ោង ៧ជាង នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញរថយន្តខាងលើចតចោល ក៏បានទៅអើតមើលក៏ប្រទះឃើញសាកសព ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

សមត្តកិច្ចជំនាញបានប្រាប់ថា៖ សាកសពដែលប្រទៈឃើញស្លាប់ក្នុងរថយន្តលុចស៊ីស RX-330 ពាក់ស្លាកលេខ ភ្នំពេញ 2AP-6254 ដែលដេកស្លាប់នៅកៅអីខាងមុខផ្នែកខាងស្តាំ ដែលមានស្នាក់ស្នាម៤កន្លែង ដែលឃាតករ បាញ់ក្បាលពីក្រោយធ្លាយមកភ្នែកខាងស្តាំ និងបាញ់សៀតផ្កាខាងឆ្វេងធ្លាយមកស្តាំ។

មន្ត្រីសុខាភិបាលបានប្រាប់ថា៖សាកសពដែលស្លាប់ជាបុរស់អាយុប្រមាណជិត៣០ឆ្នាំ(អាចជនជាតិចិនរឺជនជាតិតៃវ៉ាន់)ដែលមានស្នាក់ស្នាមអាចគ្រាប់អាវុធបាញ់ទៅលើជនរងគ្រោះបណ្តាលស្លាប់ភ្លាមៗ សាកសពដែលស្លាប់រយៈពេល២យប់មកហើយស្ថានភាពសាកសពហើមមុខឡើងខៀវ។

សមត្តកិច្ចបានបញ្ចាក់ថា៖ករណីប្រទៈឃើញសាកសពក្នុងរថយន្តលុចស៊ីសRX-330 អាចករណីឃាតកម្មបាញ់សំលាប់ក្នុងរថយន្តដែលបាញ់កៀកមានស្នាក់ស្នាមរកឃើញវត្ថុតាងមានសំបោកគ្រាប់ចំនួន ២គ្រាប់ ប្រភេទអាវុធខ្លីម៉ាកឡក់បណ្តាលស្លាប់ភ្លាមៗហើយ ជនដៃដល់បានទុកសាសពលើរថយន្តហើយគេចខ្លួនបាត់។

ករណីឃាតកម្មបាញ់សំលាប់យកទៅប្លង់ចោលក្នុងរថយន្តសមត្តកិច្ចជំនាញក្រោយពិនិត្យសាកសពជនរងគ្រោះយកទៅតម្កលទុកនៅវត្តប្រជាធម្មសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ពាក់ព័ន្ធករណីឃាតកម្មបាញ់សំលាប់ជនរងគ្រោះជនជាតិបរទេសអាចពាក់ព័ន្ធល្បែងអនឡាញ និងការចាប់ជំរិតគ្មានលុយអោយ ទើបមានករណីបាញ់សំលាប់យកទៅបោះចោលរឺប្លង់ចោល៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *