ព័ត៌មានជាតិ

សូមអបអរសាទរ លោក កែ សួនសុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ! ………………..

ខ្ញុំ និងភរិយា សូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនារីករាយក្រៃលែង ក្នុងឱកាសដែលលោក កែ សួនសុភាព អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា តែងតាំងជា “ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ”។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមជូនពរលោក ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងតួនាទីភារកិច្ចថ្មីនេះ ក៏ដូចជាភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន។

យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំនិងប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនលោក និងលោកស្រី ព្រមទាំងបុត្រាបុត្រី បានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
…………………
៥ វិច្ឆិកា ២០២៣

adm

Leave a Reply

Your email address will not be published. Required fields are marked *