ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទមួយកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ: ក្នុងការបង្រ្កាប! ខណៈបនល្បែងសុីសងខុសច្បាប់ កំពុងបើកលេងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យ.!។
ប្រភពដដែលបានបន្តទៀតថា! បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តខាងលើ បើកលេងបាន ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។
ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនៅក្បែរ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានកៀងគរក្រុមញៀនល្បែងឲ្យចូលលេងភ្នាល់ចាក់លុយ ស្រែក ហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការបង្ក្រាបនោះទេ? ធ្វើឲ្ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាច កើតនូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។
អាស្រ័យហេតុ!នេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ មិនគួរមើលរំលង គួរតែចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ដើម្បីឲ្យស្របតាមគោលនយោបាយ.ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តកន្លងមកនោះ.!៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។