ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសង(បញ្ជាល់មាន់)ខុសច្បាប់ មួយកន្លែងនៅក្នុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កំពុងបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប! ខណៈបនល្បែងខុសច្បាប់ នៅតែបន្តបើកលេងយ៉ាងពេញបន្ទុក .!។

ភ្នំពេញ ÷ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ ចំណុច អោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស អោយមានប្រសិទ្ធភាព។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តោអោយម្ចាស់ទីតាំងល្បែងស៊ីសង(បញ្ជាល់មាន់)ខុសច្បាប់ មួយកន្លែងអោយបើកលេងយ៉ាងគគ្រឹកគគ្រេង បង្កភាពអនាធិបតេយ្យ .!។

ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា! មានទីតាំងល្បែងស៊ីសង(បញ្ជាល់មាន់)ខុសច្បាប់ លួចបង្កប់នៅក្នុងបរិវេណផ្ទះជួល មួយកន្លែងនៅតាមបណ្តោយផ្លូវបេតុង ជាប់មាត់ប្រឡាយទឹកស្អុយ ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានគៀងគរក្រុមញៀល្បែងអោយចូលលេង ភ្នាល់ចាក់លុយ ស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នា សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង(បញ្ជាល់មាន់)ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន.!៕

adm

Leave a Reply

Your email address will not be published. Required fields are marked *