ខេត្តព្រៃវែង ÷ មានសេចក្តីរាយការណ៍មកថា! កាស៊ីណូ យីហោ(33)នៅជាប់ច្រកព្រំដែនស្វាយអាង៉ោង មួយកន្លែងស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែង(ជល់មាន់ បៀរ និងអាប៉ោង និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងទៀត បានយ៉ាងរំភើយ! ភាពអសកម្ម របស់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ក្នុងការទប់ស្កាត់ និងបង្ក្រាប! ខណៈបនល្បែងខុសច្បាប់ កំពុងបើកលេងអនាធិបតេយ្យ.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ម្ចាស់កាស៊ីណូ យីហោ(33)នៅជាប់ច្រកព្រំដែនស្វាយអាង៉ោង នៅក្នុងទឹកដី ឃុំចាម ស្រុកកំពង់ត្របែក បានឲ្យមេការ គៀងគរក្រុមញៀនល្បែងនៅតាមបណ្តាលខេត្តនានាឲ្យជួបជុំ!លេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងសុខស្រួល ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានបើកភ្លើងខៀវមិនខាន ទើបអាចដំណើរការបើកលេងបានដោយរលូន.!។
មហាជន សង្កេតឃើញបនល្បែងសុីសង(ជល់មាន់ បៀរ និងអាប៉ោង និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងទៀត នៅក្នុងកាស៊ីណូ យីហោ(33)មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ នៅតែបន្តបើកឲ្យពលរដ្ឋខ្មែរចូកលេងអនាធិបតេយ្យដដែល ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យពលរដ្ឋលើកឡើងថា! ល្បែងជាដើមចម កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
អ្នកច្បាប់ ក៏ដូចជាមហាជន ទូទៅ ធ្លាប់បានដឹងហើយថា! គោលការណ៍(កាស៊ីណូ)និមួយៗនៅប្រទេស កម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬសុំច្បាប់អាជីវកម្ម បើក(កាស៊ីណូ)ជារឿងត្រឹមត្រូវ តែបើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងទាំងនោះ គឺជារឿងខុសច្បាប់ 100% .!។
ដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ទើបឡើងកាន់តំណែងថ្មីៗ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទើបឡើងកាន់តំណែងថ្មីៗ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងកាស៊ីណូ យីហោ(33)នៅជាប់ច្រកព្រំដែនស្វាយអាង៉ោង មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន .!៕