ព័ត៌មានជាតិ

ថ្នាក់ដឹកនាំព្រឹទ្ធសភា និងប្រធានគណៈកម្មការទាំង១០ព្រឹទ្ធសភា អញ្ជើញចូលរួមពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី៧ =======

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

ខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន
រូបភាព៖ ព្រឹទ្ធសភា និងរដ្ឋសភា

adm

Leave a Reply

Your email address will not be published. Required fields are marked *