ព័ត៌មានសន្តិសុខសង្គម

ករណីក្មេងប្រុស អាយុ 13 ឆ្នាំ​ម្នាក់ ត្រូវបានម្ចាស់ចំការអំពៅ វ៉ៃធ្វើបាបនឹងអំពៅ រហូតដល់សន្លប់…

ចូលមន្ទីពេទ្យ បន្ទាប់ពីចូលទៅកាច់អំពៅគេមួយដើម ចំអែតក្រពះ ករណីនេះ កើតឡើងនៅថ្ងៃទី 15 ខែ សីហា ឆ្នាំ​ 2023 ស្ថិតនៅក្នុង ភូមិ ដូង ឃុំ បាបោង ស្រុក ពាមរក៏ ខេត្ត ព្រៃវែង ។

ក្មេងប្រុសជនរងគ្រោះឈ្មោះ ជឿន ជន អាយុ​13 ឆ្នាំ ជាសិស្ស ។ ចំណែកឯ ម្ចាស់ចំការដែលវ៉ៃធ្វើបាបក្មេងនោះ ឈ្មោះ វាសនា រស់នៅភូមិឃុំ ជាមួយក្មេងរងគ្រោះ ។

បើតាមសំដីក្មេងរងគ្រោះបានអោយដឹងថា ដំបូងឡើយ គេ​និងក្មេងប្រុសម្នាក់ទៀត បានទៅដើរលេង នៅក្បែរចំការអំពៅនោះ ហើយក៏ស្រេកទឹក ក៏ឃើញអំពៅក៏ចូលទៅកាច់មួយដើមដើម្បីហូបបំបាត់ស្រេកទឹក ស្រាប់តែពេលនោះ​ម្ចាស់ចំការមកទាន់ក៏ចាប់វ៉ៃ ក្មេងរងគ្រោះនោះនឹងអំពៅ វ៉ៃអស់អំពៅមួយដើមក៏កាច់អំពៅមួយដើមទៀតវ៉ៃរហូតឡើងទ្រោមខ្លួន សន្លប់បាត់ស្មារតី ចំណែកក្មេងម្នាក់ទៀតក៏រត់ទៅប្រាប់ឪពុកក្មេងរងគ្រោះ ក៏បញ្ចូន ជនរងគ្រោះទោកាន់មន្ទីពេទ្យភ្លាម ។

គ្រួសារក្មេងរងគ្រោះ ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន សូមអំពាវនាវដល់សមត្ថកិច្ច ជាពិសេស លោកអភិបាលខេត្ត នឹង លោកស្នងការខេត្ត មេត្តាជួយរកយុត្តិធម៏ ដល់ជនរងគ្រោះផង ។

adm

Leave a Reply

Your email address will not be published. Required fields are marked *