ខេត្តកណ្តាល ÷ សូមរំលឹកថា: កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា ដែលមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសង ខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទាំងនោះ និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
តែផ្ទុយទៅវិញម្ចាស់ទីតាំងបនល្បែងស៊ីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅតែគឃ្លើនបើកលេងជារៀងរាល់ថ្ងៃ សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវហើយមើទៅ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!ផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន
បើតាមសេចក្តីរាយការណ៍ពីពលរដ្ឋមកថា: ទីតាំងបនល្បែងស៊ីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញមួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ កំពូលបើកលេងយ៉ាងអនាធិបតេយ្យ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់ដូចមិនមានឆន្ទះក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យដូចជាត្រូវថ្នាំសណ្តំអ្វីមួយ ផងក៏មិនដឹង! បានជាមើលមិនឃើញ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល។
ជុំវិញទីតាំងបនល្បែងស៊ីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋបានលើកឡើងថា: ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្ដិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជាពិសេស លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមមានវិធានការចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះផង៕