ភ្នំពេញ ÷ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា: មាន{ហាង កាហ្វេ}មួយកន្លែងនៅខាងត្បូង ប៉ុស្តិ៍នគរបាលចោមចៅ1 ចម្ងាយ150.ម៉ែត្រ ស្ថិតនៅភូមិត្រពាំងថ្លឹង3 សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងនោះ មាន! ខ្លាឃ្លោក តាមទូរស័ព្ទដៃ និងឆ្នោតឡូតូ ផងដែរ តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!សង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង?
សូមបញ្ជាក់ថាទីតាំងបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ បង្កប់នៅក្នុង{ហាង កាហ្វេ}មួយកន្លែងនេះ ឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន បានចុះបង្រ្កាប!និងឲ្យម្ចាស់ទីតាំងមួយនេះធ្វើកិច្ចសន្យាច្រើនលើកច្រើនសារមកហើយ ឃើញថាបានស្ងប់ស្ងាត់មួយរយៈពេលខ្លី តែឥឡូវទីតាំងមួយកន្លែងនេះដដែលបានឃើញដំណើរការបើកលេងជាធម្មតា!
ប្រភពបានបន្តទៀតថា: ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ កំពុងលាក់ខ្លួនពួនសំងំនៅក្នុង{ហាង កាហ្វេ}មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ ឃើញអ្នកញៀនល្បែងតែងតែចូលលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន
បញ្ហាកបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ កំពុងលាក់ខ្លួនពួនសំងំនៅក្នុង{ហាង កាហ្វេ}មួយកន្លែងខាងលើ ជាហេតុ!ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាអសន្តិសុខ ខ្លាចកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ក៏ដោយសារកើតចេញល្បែងខុសច្បាប់ទាំងអស់នេះ ជាដើម។
ប្រជាពលរដ្ឋនិងមហាជនទូទៅ នាំគ្នាចាំមើល លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មានចំណាត់ការទប់ស្កាត់ និងបង្ក្រាប!ទីតាំបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងនោះមាន! ខ្លាឃ្លោក តាមទូរស័ព្ទដៃ និងឆ្នោតឡូតូ ផងដែរ កំពុងលាក់ខ្លួនពួនសំងំនៅក្នុង{ហាង កាហ្វេ}មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះដែរទេ!ឬមួយយ៉ាងណា?
សូមរំលឹកថា: កាលនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022-បានកន្លងផុតទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕