ភ្នំពេញ ÷ មានទីតាំងបនល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនៅក្នុងផ្សារទំនើបស៊ីធីម៉ល ជាន់ទី២ នៅតាមមហាវិថី ហ្សាលដឺហ្គោល តាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបង្វួកស្មារតីអ្នកញៀនល្បែងទាំងចាស់ទាំងក្មេងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!សង្ស័យជាឆ្នាំងបាយរបស់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង!
ជាក់ស្តែងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣-នេះ ភ្នាក់ងារសារព័ត៌មាន ជាច្រើនអង្គភាព បាននាំគ្នាឡើងទៅផ្សារទំនើបស៊ីធីម៉ល ជាន់ទី២ ក៍បានឃើញទីតាំងបនល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ គ្រប់ប្រភេទ មានភ្ញៀវទាំងទាំងក្មេងនាំគ្នាចូលលេងយ៉ាងអនាធិបតេយ្យ ផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន
ករណីនេះអាជីវករលក់ដូរ នៅក្នុងផ្សារទំនើបសុីធីម៉ល បានលើកឡើងបថា: បនល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ នៅក្នុងផ្សារទំនើបស៊ីធីម៉ល នៅជាន់ទី២ មួយកន្លែងនេះ ក្រុមអ្នកញៀនល្បែងបាននាំគ្នាចេញចូលឡើងទៅលេង យ៉ាងប្រសេកប្រសាចទាំងចាស់ទាំងក្មេង បែបអនាធិបតេយ្យ ជាបញ្ហាធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចប្តីនិងកូនពួកគាត់ មានការផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនោះ ជាហេតុធ្វើឲ្យបញ្ហាអសន្តិសុខ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងទៀត {ពោលគឺ} ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចមហាជនទូទៅ សូមស្នើយ៉ាងទទូចទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយពិនិត្យ និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ គ្រប់ប្រភេទនៅក្នុងផ្សារទំនើបសុីធីម៉ល ស្ថិតក្នុងមូលដ្ឋានខាងលើនេះ គោរពតាមបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណ:អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យខានតែបាន។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕