ព័ត៌មានសន្តិសុខសង្គម

ខ្ញុំសូមចូលរួមអបអរសាទរដោយក្តីសោមនស្សរីករាយដែល សាលាអនុវិទ្យាល័យវត្តចារ ស្ថិតនៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានជ្រើសដាក់នៅក្នុងបញ្ជីសម្រិតសម្រាំង (Shortlist) សាលាស្អាត នៃក្រសួងអប់រំ យុវជន និងកីឡា។

ខ្ញុំសូមកោតសរសើរដល់គណៈកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ និងសហគមន៍ ដែលបានចូលរួមសហការគ្នាជួយអភិវឌ្ឍន៍សាលាឲ្យក្លាយជាកន្លែងមានផាកសុខភាព សោភ័ណ្ឌភាព ជាទីមេត្រីរបស់សិស្សានុសិស្សនិងកុមារទទួលបានការសិក្សាអប់រំប្រកបដោយបរិយកាសល្អ។

ទន្ទឹមនឹងនេះដែរ ខ្ញុំសូមអរគុណដល់ក្រុមការងារទាំងអស់នៃសមាគមយុវជននៃស្នាមញញឹមកម្ពុជាដែលបានចូលរួមដោយកម្លាំងស្ម័គ្រចិត្តដល់សាលាអនុវិទ្យាល័យវត្តចារ ។

អរគុណសន្តិភាព

adm

Leave a Reply

Your email address will not be published. Required fields are marked *