ខេត្តបន្ទាយមានជ័យ ÷ តាមសេចក្តីរាយការណ៍ប្រាប់ថា: មានទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោង ហើយយូគី ខុសច្បាប់ មួយកន្លែងស្ថិតនៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នាបើកលេងស្រែកហ៊ោកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ!សង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ផងក៏មិនដឹង!
ប្រភពបន្តទៀតថា: គេសង្កេតឃើញម្ចាស់ទីតាំងល្បែងខុសច្បាប់នៅក្នុងមូលដ្ឋានខាងលើ កំពុងបង្វក់ស្មារតីក្រុមញៀនល្បែងមកពីជិតឆ្ងាយឲ្យមកជួបជុំ!នាំគ្នាចូលលេងល្បែងជល់មាន់ និងអាប៉ោង ហើយយូគី បើភ្នាល់មាន់ក្នុងមួយគូៗចាក់លុយ ចាប់.២លាន.រៀល ទៅដល់ ៣ពាន់.ដុល្លារ ឯណោះ ចំណែកអាប៉ាង និងយូគី ក៏ចាក់លុយធំៗដូចគ្នាផងដែរ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចបាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនមានចំណាត់ការក្នុងការបង្រ្កាបឡើយ!ឬមួយខ្លាចបាត់បង់ផលប្រយោជន៍
ករណីនេះពលរដ្ឋធ្លាប់លើកឡើងថា: បញ្ហាទីតាំងល្បែងខុសច្បាប់ក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថភាពគ្រួសារ ខ្លាចប្តីនិងកូនពួកគាត់ផុងខ្លួន និងការលេងល្បែងទាំងនេះ ជាហេតុ!ធ្វើឲ្យបញ្ហាអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។
ដូច្នេះហើយប្រជាពលរដ្ឋក៍ដូចមហាជនទូទៅ សូមស្នើយ៉ាងទទូចទៅដល់ ឯកឧត្តម អ៊ុំ រាត្រី ជាចៅហ្វាយខេត្តបន្ទាយមានជ័យ ជាពិសេស ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមមានវិធានការទប់ស្កាត់ និងបង្រ្កាប!ទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោង ហើយយូគី ខុសច្បាប់មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើនេះ តាមបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង៕