ខេត្តព្រៃវែង ÷ ម្ចាស់(កាស៊ីណូ)មួយកន្លែងមានស្លាកយីហោ (33) នៅច្រកព្រំដែនស្វាយអាង៉ោង ស្ថិតនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ផ្គើននិងបទបញ្ជា របស់ សម្តេចតេជោ ហ៊ុនសែន ,, ហ៊ានបើកអោយពលរដ្ឋខ្មែរចូលលេងនៅក្នុងបនល្បែងស៊ីសងជល់មាន់ បៀរ និងអាប៉ោងខុសច្បាប់ យ៉ាងអនាធិបតេយ្យបែបនេះ អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនអើពើបង្រ្កាប ព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍
បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍មកថា ÷ ម្ចាស់(កាស៊ីណូ)មួយកន្លែងមានស្លាកយីហោ (33) នៅច្រកព្រំដែនស្វាយអាង៉ោងស្ថិតនៅក្នុងភូមិសាស្រ្តខាងលើ កំពុងគៀងគរពលរដ្ឋខ្មែរមកពីគ្រប់មជ្ឈដ្ឋានអោយចូលលេងនៅក្នុងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងអអនាធិបតេយ្យ គេសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បានទទួលផលប្រយោជន៍ ពីម្ចាស់(កាស៊ីណូ)បង្កប់ដោយល្បែងខុសច្បាប់ មួយកន្លែងនេះជាក់ជាមិនខានឡើយ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនអើពើបង្រ្កាប ផ្លើនិងបទបញ្ជា របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា !!
សូមរំលឹកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាដាច់ណាត់មួយ អោយលោក អភិបាលរាជធានី ទាំង២៥.ខែត្ត.ក្រុង.ត្រូវតែបង្ក្រាប ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស អោយខានតែបាន ដោយឡែក បនល្បែងសុីសងខុសច្បាប់ មួយចំនួន ជ្រកក្រោមស្លាក(កាស៊ីណូ)មួយកន្លែងមានស្លាកយីហោ (33) នៅច្រកព្រំដែនស្វាយអាង៉ោង ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅតែបន្តបើកអោយពលរដ្ឋខ្មែរចូលលេងនៅក្នុងបនល្បែងស៊ីសងជល់មាន់ បៀរ និងអាប៉ោងខុសច្បាប់ យ៉ាងពេញទំហឹងដូច្នេះ ធ្វើអោយពលរដ្ឋរស់នៅព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗ (ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សា ក៍ដោយសារ កើតចេញពីល្បែងខុសច្បាប់ ទាំងអស់នេះ ជាដើម ។
ជុំវិញករណីល្បែងស៊ីសងខាងលើ បងប្អូនពលរដ្ឋបានលើកឡើងថា លោក ជា សុមេធី ចៅហ្វាយខេត្តព្រៃវែង រួមទាំងលោក ព្រំសន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មិនមានឆន្ទៈក្នុងការចាត់កម្លាំងក្រោមឱវាទចុះបង្ក្រាប ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ បង្កប់នៅក្នុង(កាស៊ីណូ) មួយកន្លែង នៅក្នុងភូមិសាស្ត្រ ខាងលើនេះឡើយ! ដូច្នេះហើយប្រជាពលរដ្ឋនាំគ្នា សូមណុំពរ ទៅដល់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សូមមេត្តា ឯកឧត្តម ដឹកនំាក្រុមការងារ ចុះត្រួតពិនិត្យ និងបង្រ្កាប ទីតាំងបនល្បែងសុីសងជល់មាន់ បៀរ និងអាប៉ោងខុសច្បាប់ ជ្រកក្រោមស្លាក (កាស៊ីណូ)មួយកន្លែងមានស្លាកយីហោ (33) នៅច្រកព្រំដែនស្វាយអាង៉ោង ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ផងទាន ៕ នៅថ្ងៃទី ១៣ .១២ . ២០២២