ព័ត៌មានស៊ើបអង្កេត

ឃាត់ខ្លួនខ្មែរ និងវៀតណាម៥នាក់ ករណីជួញដូរគ្រឿង ញៀននៅព្រះសីហនុ..

(ព្រះសីហនុ)៖ ជនជាតិខ្មែរនិងវៀតណាមប្រុសស្រីចំនួន៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធនឹងការជួញដូរគ្រឿងញៀន នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២។

ក្នុងចំណោមជនសង្ស័យទាំង៥នាក់មាន យុវជនខ្មែរចំនួន២នាក់គឺ ឈ្មោះ សរិទ្ធ ឧត្តមមិនា អាយុ១៩ឆ្នាំ និងឈ្មោះ រី រ៉ាដូ អាយុ១៩ឆ្នាំ ចំណែកជនជាតិវៀតណាមចំនួន៣នាក់ទៀត មាន ឈ្មោះ TRAN THI THAO ភេទស្រី អាយុ៣៤ឆ្នាំ ឈ្មោះ VUONG DINH NHAM ANH ភេទ ប្រុស អាយុ៣១ឆ្នាំ និងម្នាក់ទៀត ឈ្មោះ DANG VAN DAT ភេទប្រុស អាយុ១៩ឆ្នាំ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត កញ្ឆាក្រៀមចំនួន ៨១ កញ្ចប់, ថ្នាំញៀនកញ្ចប់ទំពាំងបាយជូរពណ៌ខៀវ ៥០ កញ្ចប់, ថ្នាំញៀនកញ្ចប់សញ្ញាម្កុជពណ៌ឈាមជ្រូក ៤៧ កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ៤៥ កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌លឿង ៤ កញ្ចប់, ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣១៩ កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហម ពណ៌ប្រផេះពណ៌ទឹកសណ្តែក ថ្នាំគ្រាប់ពណ៌លឿងសរុបចំនួន ១៥៤៤ គ្រាប់, ទូរសព្ទដៃចំនួន ៩ គ្រឿង, ជញ្ជីងថ្លឹងចំនួន ៨ គ្រឿង, សម្ភារៈវិច្ចខ្ចប់មួយចំនួន, និង ម៉ូតូចំនួន ០១ គ្រឿង៕
០៣, ១២, ២០២២

adm

Leave a Reply

Your email address will not be published. Required fields are marked *