ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា នៅជាន់ទី៤ នៅក្នុងទឹកដី ខណ្ឌចំការមន រាជធានីភ្នំពេញ នៅតែបន្តបើកលេង យ៉ាងអនាធិបតេយ្យ

ភ្នំពេញ ÷ មានតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា នៅជាន់ទី៤ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងដំណើរការបើកលេងបានយ៉ាងអនាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប ។

ប្រភពច្បាស់ការណ៍ពីអាជីវករលក់ដូរនៅក្នុងផ្សារបឹងត្របែកបានប្រាប់ឲ្យដឹងថា ÷ នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា មានបើកល្បែងស៊ីសងហ្គេមបាញ់ត្រី ខុសច្បាប់ យ៉ាងពេញបន្ទុក គេសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានទទួលលាភសក្ការៈ ពីម្ចាស់ទីតាំងល្បែងខុសច្បាប់ មួយកន្លែងនេះហើយមើលទៅ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល

សូមរំលឹកថានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន បានចេញបទបញ្ជាដាច់ណាត់មួយ ឲ្យលោកអភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវបង្រ្កាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស ឲ្យខានតែបាន ដោយឡែកល្បែងស៊ីសងខុសច្បាប់ មួយចំនួននៅ ខណ្ឌចំការមន នៅតែបន្តបើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប តាមការណែនាំនូវវិធានការ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន នោះឡើយ ។

បងប្អូនប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា បាននាំគ្នាលើកឡើងថា ល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះហើយដែលជាដើមចម ធ្វើឲ្យកើតមានអសន្តិសុខ និងអំពើចោរកម្ម និងបទល្មើសផ្សេងៗពោលគឺ លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម ៕
ចេញផ្សាយនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២

adm

Leave a Reply

Your email address will not be published. Required fields are marked *