ព័ត៌មានសន្តិសុខសង្គម

បនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បើកលេង នៅក្នុង(កាស៊ីណូ)គ្មានស្លាកយីហោ មួយកន្លែងក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានយ៉ាងអនាធិបតេយ្យ រីឯ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្រ្កាប

ខេត្តត្បូងឃ្មុំ ÷ ទោះបី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឲ្យ អភិបាល រាជធានី ទាំង ២៥ ខេត្ត.ក្រុង ឲ្យបិទបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស តែផ្ទុយទៅវិញ ម្ចាស់(កាស៊ីណូ)គ្មានស្លាកយីហោ មួយកន្លែង ហ៊ានបើកឲ្យពលរដ្ឋខ្មែរនាំគ្នាចូលលេងល្បែងសុីសងជល់មាន់ បៀរ អាប៉ោង និងហ្គេមបាញ់ត្រី ហើយយូគី ខុសច្បាប់ យ៉ាងពេញទំហឹង ស្ថិតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត មិនហ៊ានធ្វើការបង្រ្កាប ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមផ្ទៃ នោះឡើយ!

បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងអ្នកបានចូលទៅលេងល្បែងនៅទីនោះ បានឲ្យដឹងថា ÷ ម្ចាស់ (កាស៊ីណូ)គ្មានស្លាកយីហោ ខាងលើនេះ កំពុងកៀងគរ អតិថិជន គ្រប់ពីមជ្ឈដ្ឋានមិនថាជិតឬឆ្ងាយដើម្បីចូលមកលេងល្បែងសុីសងខុសច្បាប់ គ្រប់ ប្រភេទ ហើយនាំគ្នាស្រែកហ៊ោកញ្ជៀវយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋលើកឡើងថាល្បែខុសច្បាប់ទាំងអស់នេះហើយ ដែលមានបញ្ហាអសន្តិសុខ និងអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សាជាដើម ។

ដូច្នេះហើយប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរយ៉ាងទទួចទៅដល់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សូមមេត្តា ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្រ្កាប ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ កំពុងបើកលេងនៅក្នុង(កាស៊ីណូ)គ្មានស្លាកយីហោ កន្លែងនេះខាងលើនេះ ផងទាន ។
ព្រោះលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាពិសេស លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនមានចន្ទៈ ក្នុងការបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ ប្រភេទ ទាំងអស់នេះឡើយ!

ចេញផ្សាយនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២២-នេះ

adm

Leave a Reply

Your email address will not be published. Required fields are marked *