ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋនាំគ្នាចាំមើល លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក វរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ ហ៊ានបង្ក្រាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះដែរឬទេ ???

ភ្នំពេញ ÷ បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍មកថា÷មានទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅខាងត្បូង វត្តអង្គក្រពើ ចម្ងាយ ១.គីឡូម៉ែត្រ ស្ថិតនៅ(ភូមិត្រពាំងវែង) សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គេសង្កេតឃើញក្រុមញៀនល្បែងបាននាំគ្នាចូលទៅលេងយ៉ាងពពាក់ពពូន បែរជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!សង្ស័យត្រូវថ្នាំសណ្ដំអស់ហើយមើលទៅ

ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២-នេះ ម្ចាស់ទីតាំងល្បែងខាងលើ កំពុងគៀងគរអតិថិជនមកពីគ្រប់មជ្ឈដ្ឋានមិនថាជិតឬឆ្ងាយឡើយ!តែងតែមកជុំ!បើកលេងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ បានយ៉ាងរំភើយ!សង្ស័យ ម្ចាស់ទីតាំងល្បែងមួយនេះ បានផ្ដល់លាភសក្ការៈ ប្រចាំខែឲ្យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រួចអស់ហើយ បាននាំគ្នាធ្វើព្រងើយកន្តើយ មិនមានវិធានការបង្រ្កាប!ទីតាំងល្បែងមួយកន្លែងនេះឡើយ! ប្រភពដដែលពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានលើកឡើងថា ល្បែងទាំងអស់នេះហើយ ដែលរាជរដ្ឋាភិបាល កំពុងហាមឃាត់មិនឲ្យកើតមានឡើយ!ដោយសារល្បែងនេះហើយ ដែលធ្វើឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ (ពោលគឺ)ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សាជាដើម ។

ដូច្នេះហើយបានប្រជាពលរដ្ឋនាំគ្នាធ្វើការសូមណុំពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនគួរមើលរំលង គួរតែចាត់កម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យ និងមានវិធានការបង្រ្កាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន ។

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២-នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិត បង្គាប់ការ ត្រូវបានចាត់ឲ្យ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារ ដើម្បីសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ឪ្យមានប្រសិទ្ធភាព តែផ្ទុយទៅវិញ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និង លោកវរៈសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ នាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវឲ្យទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ បើកលេងបានយ៉ាងអនាធិបតេយ្យ គ្មានការបង្រ្កាប ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *