ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋនាំគ្នាចាំមើល លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក វរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ ហ៊ានបង្ក្រាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះដែរឬទេ ??

ភ្នំពេញ ÷ ល្បីទៀតហើយទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅខាងត្បូង វត្តអង្គក្រពើ ចម្ងាយ ប្រហែល ១០០០ .ម៉ែត្រ ស្ថិតនៅ(ភូមិត្រពាំងវែង) សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងបើកលេងបានយ៉ាងរំភើយ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាបឡើយ!

ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២-នេះ ប្រជាពលរដ្ឋបានរាយការណ៍មកថា ÷ មានទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងកំពុងដំណើរការបើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ! ឬមួយ ម្ចាស់ទីតាំងល្បែងមួយនេះ បានផ្តល់ផលប្រយោជន៍ ឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន អស់ហើយទេដឹង? បានទីតាំងល្បែងមួយនេះហ៊ានបើកលេងយ៉ាងអនាធិបតេយ្យ ប្រភពដដែលពី បងប្អូនពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា ល្បែងនេះហើយដែលជាដើមចង ធ្វើឲ្យបញ្ហាអសន្តិសុខ និងអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សាជាដើម ។

អាស្រ័យហេតុនេះប្រជាពលរដ្ឋនាំគ្នាធ្វើការសូមណុំពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនគួរមើលរំលង គួរតែចាត់កម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យ និងមានវិធានការបង្រ្កាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន ។

សូមរំលឹកថាកន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធក្រោមឱវាទ ទូទាំងប្រទេស ត្រូវតែធ្វើការបង្ក្រាប!រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនឲ្យមានការយោគយល់ឡើយ!ត្រូវតែបង្ក្រាប!ឲ្យខានទេបាន ចុះហេតុអ្វី!បានជា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌព្រែកព្នៅ មិនហ៊ានបង្ក្រាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនេះ បែរជាទុកឲ្យបើកលេងបានយ៉ាងអនាធិបតេយ្យ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *