ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋនាំគ្នារិះគន់ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ស្រុកកងមាស ជាអ្នកបើកភ្លើងខៀវឲ្យទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះហើយមើលទៅ បានហ៊ានបើកលេងនៅជិត ប៉ុស្តិ៍នគរបាល ឃុំស្តៅ បានយ៉ាងអនាធិបតេយ្យ !!

ខេត្តកំពង់ចាម ÷ ទោះបីមានអ្នកសារព័ត៌មាន ជាច្រើនអង្គភាព បានចុះផ្សាយទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង កំពុងបើកលេងនៅជិត ប៉ុស្តិ៍នគរបាលឃុំស្តៅ ស្ថិតនៅ(ភូមិល្វាក្រោម) ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម យ៉ាងណាក៍ដោយ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន នៅតែរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!សង្ស័យ ខ្លាចប៉ះពាល់ផលប្រយោជន៍ទេដឹង!

បើតាមសម្តីប្រជាពលរដ្ឋបានរាយការណ៍មកថា ÷ ម្ចាស់ទីតាំងល្បែងខាងលើនេះ នៅតែប្រមូលផ្តុំមានការជួបជុំ!បើកលេងល្បែងខុសច្បាប់បានដោយរលូន ឬមួយ ម្ចាស់ទីតាំងល្បែងមួយកន្លែងនេះ បានឃុបឃិតគ្នាជាមួយ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋមូលដ្ឋាន ឃុំស្តៅ ស្រុកកងមាស រួចអស់ហើយ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្ក្រាប!ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ភូមិ / ឃុំ ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ នោះឡើយ ។ ប្រភពដដែលពីពលរដ្ឋ និងមហាជន បានឃើញសភាពបែបនេះពួកគាត់នាំគ្នាលើកឡើងថា÷ ល្បែងខុសច្បាប់ទាំងអស់នេះហើយ ដែលជាដើមចង ធ្វើឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ កើតមានដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាដើម ។

ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការនគរបាលខេត្តកំពង់ចាម ព្រមទាំង ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម គួរតែចាត់កម្លាំងជំនាញ ចុះធ្វើការបង្រ្កាប!ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងដែលបានបើកលេងបានយ៉ាងរំភើយ!នៅក្នុងមូលដ្ឋានភូមិ / ឃុំ ខាងលើនេះ ផងទាន ។

រំលឹកថាកន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យមន្ត្រី នគរបាលដែលពាក់ព័ន្ធក្រោមឱវាទ ត្រូវតែបង្ក្រាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនឲ្យមានការយោគយល់ឡើយ!ត្រូវតែបង្កាប!ឲ្យខានតែបាន ៕
# ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២.នេះ

adm

Leave a Reply

Your email address will not be published. Required fields are marked *