ព័ត៌មានសន្តិសុខសង្គម

ម្ចាស់ល្បែងសុីសងជល់មាន់ខុសច្បាប់ តាមប្រព័ន្ធ អនឡាញ នៅក្នុង{ហាង.កាហ្វេ} មួយកន្លែងនៅ ឃុំពាមរាំង ស្រុកលើកដែក មានអំណាចខ្លាំងមែននៅតែបន្តបើកលេងបានយ៉ាងរំភើយ!

ខេត្តកណ្តាល ÷ មានទីតាំងល្បែងស៊ីសងជល់មាន់ ខុសច្បាប់ តាមប្រព័ន្ធ អនឡាញ នៅក្នុង{ហាង.កាហ្វេ}មួយកន្លែងនៅតាមបណ្តោយផ្លូវ ច្រកក្អមសំណរ ស្ថិតនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដំណើរការបើកលេងបានយ៉ាងរំភើយ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាបឡើយ! សង្ស័យ ខ្លាចប៉ះពាល់ប្រយោជន៍ទេដឹង?

ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ÷ ទីតាំងល្បែងខាងលើនេះ សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន បានទទួលលាភសក្ការ: ប្រចាំខែពីម្ចាស់ទីតាំងល្បែងខុសច្បាប់មួយកន្លែងនេះរួចហើយ បានមិនឃើញចុះមកធ្វើការបង្រ្កាប!តាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ នោះឡើយ!

ជុំវិញករណីនេះប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរទៅដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជាពិសេស លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ជាស្នងការនគរបាលខេត្តកណ្តាល មិនគួរមើលរំលង គួរតែចាត់កម្លាំងជំនាញក្រោមឱវាទ ចុះធ្វើការបង្រ្កាប!ទីតាំងល្បែងជល់មាន់ខុសច្បាប់ តាមប្រព័ន្ធ អនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន។ សព្វថ្ងៃនេះប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ ភ័យខ្លាចកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ជាដើម ៕
# ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២

adm

Leave a Reply

Your email address will not be published. Required fields are marked *