ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌមានជ័យ ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅក្នុងទឹងដី សង្កាត់ស្ទឹងមានជ័យទី១ សង្ស័យ ខ្លាចប៉ះពាល់ផលប្រយោជន៍

( ភ្នំពេញ ) ÷ ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅម្តុំ ខាងកើតខ្លោងទ្វារវត្តសាមគ្គីរង្សី ប្រហែល.១៥០ ម៉ែត្រ ស្ថិតនៅ(ភូមិទ្រា២) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពបើកលេងបានយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហាក់ដូចរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធានាបាននូវសន្តិសុខ សុវត្ថិភាព ភូមិ ឃុំ សង្កាត់ ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ 

បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍មកថា ÷ ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនៅខាងលើនេះ សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌមានជ័យ ជាអ្នកបើកភ្លើងខៀវ ឲ្យបើកដំណើរការលេងហើយមើលទៅ បានគ្មានអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ណាហ៊ានចុះមកធ្វើការបង្រ្កាបឡើយ!ឬមួយដូចបងប្អូនពលរដ្ឋនាំគ្នាដាក់សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានទទួលលាបសក្ការៈប្រចាំខែយ៉ាងច្រើន ពីម្ចាស់ទីតាំងបនល្បែងខុសច្បាប់មួយកន្លែងនេះអស់ហើយ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ។
ប្រភពដដែលពីពលរដ្ឋ និងមហាជនបានឃើញទង្វើនេះធ្វើឲ្យពួកគាត់នាំគ្នាលើកឡើងថា÷ ល្បែងទាំងអស់នេះហើយ កំពុងធ្វើឲ្យកើតមានបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗកើតមានឡើង(ពោលគឺ) ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ។

ជុំវិញករណីនេះប្រជាពលរដ្ឋ រស់នៅក្នងទឹកដី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បាននាំគ្នាធ្វើការសុំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្រ្តីននគរបាលដែលពាក់ព័ន្ឋក្រោមឪវាទ ចុះមកត្រួតពិនិត្យភាពជាក់ស្តែង និងមានវិធានការចាត់កម្លាំងជំនាញធ្វើការបង្រ្កាប! ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង កំពុងដំណើរការបើកលេងនៅក្នុងមូលដ្ឋានភូមិ ខាងលើនេះ ផងទាន៕

#ចេញផ្សាយនៅថ្ងៃទី ២៨ / ៨ / ២០២២-នេះ

adm

Leave a Reply

Your email address will not be published. Required fields are marked *