ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋនាំគ្នារិះគន់ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ អសមត្ថភាពក្នុងការបង្ក្រាប!ល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ របស់ ឈ្មោះ វ៉ាន់ បើកលេងនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម ÷ មិនធម្មតាមែន ឈ្មោះ វ៉ាន់ ម្នាក់នេះមានទីតាំងល្បែងសម្រាប់ផ្លាស់ប្តូរលេងមានច្រើនកន្លែង(ទី១)នៅចំការកៅស៊ូ ស្ថិតនៅភូមិគីឡូបី (ទី២) ស្ថិតនៅភូមិព្រះ (ទី៣) ស្ថិតនៅភូមិអណ្តូងស្វាយ និង(ទី៤) ស្ថិតនៅភូមិអូប្រាំ ទីតាំងល្បែងទាំងអស់នេះនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បែរជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកស្ទឹងត្រង់ បណ្តោយឲ្យទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងបានយ៉ាងរំភើយ! សង្ស័យទីតាំងល្បែងមួយនេះជាឆ្នាំងបាយ ពិតមែនហើយមើលទៅ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប!

ទោះបីកន្លងមកមានប្រជាពលរដ្ឋ ក៍ដូចអ្នកសារព័ត៌មាន ជាច្រើនអង្គភាពបានរាយការណ៍ជូនលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ពាក់ព័នទៅនិងទីតាំងសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ របស់ឈ្មោះ វ៉ាន់ ច្រើនលើកច្រើនសារក៍ដោយ នៅតែលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មិនមានចំណាត់ការក្នុងការបង្រ្កាប!ទីតាំងល្បែងខុសច្បាប់ខាងលើកនេះដដែលហ្នឹង ឬមួយបានទទួលលាភសក្ការ: ពីម្ចាស់ទីតាំងល្បែងខុសច្បាប់នៅទីកន្លែងនេះអស់ទេដឹង? បានទីតាំងល្បែងមួយនេះបើកលេងមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកស្ទឹងត្រង់ ចុះមកធ្វើការបង្រ្កាបឡើយ! ទោះជាកន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធក្រោមឱវាទ ទូទាំងប្រទេស កម្ពុជា ត្រូវតែអនុវត្ត បើនៅក្នុងមូលដ្ឋានរបស់ខ្លួនកើតមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរនិងសមត្ថកិច្ច ត្រូវតែបង្ក្រាប! ឲ្យខានតែបាន មិនឲ្យមានការយោគយល់ឡើយ! ចុះហេតុអ្វី បានលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ដឹងថានៅក្នុងទឹកដីការគ្រប់គ្រង របស់ខ្លួន កើតមានល្បែងសុីសងខុសច្បាប់ កំពុងបើកលេងបាបជារៀងរាល់ថ្ងៃ នៅតែលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាប!ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ចំចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ នោះឡើយ!

ជុំវិញករណីនេះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បាននាំគ្នាធ្វើការសំណូមពរទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល់ ជាស្នងការនគរបាលខេត្តកំពង់ចាម សូមមេត្តាចាត់មន្រ្តីនគរបាលក្រោមឪវាទ ចុះធ្វើការត្រួតពិនិត្យភាពជាក់ស្តែង ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ កំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាប! ផងទាន ។

ដោយសារបច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋរស់នៅ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ពួកគាត់រស់នៅមានការព្រួយបារម្ភនិងភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ៕
ចេញផ្សាយនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២-នេះ

 

adm

Leave a Reply

Your email address will not be published. Required fields are marked *