ព័ត៌មានសន្តិសុខសង្គម

ម្ចាស់<ហាងកាហ្វេ>មួយកន្លែងនេះជាអ្នកណា បានហ៊ានបើកល្បែងសុីសងខុសច្បាប់ បានយ៉ាងរំភើយ! នៅក្នុងទឹកដី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

ខេត្តឧត្ដរមានជ័យ ÷ មាន<ហាងកាហ្វេ> មួយកន្លែងលួចបង្កប់ល្បែងស៊ីសងជល់មាន់ ខុសច្បាប់ តាមទូរទស្សន៍អនឡាញ និងល្បែងផ្សេងទៀត កំពុងដំណើរការបើកលេងបានយ៉ាងរំភើយ! នៅចំណុចខាងត្បូងរង្វង់មូល ប្រហែល ២០០.ម៉ែត្រ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានចាត់វិធានការក្នុងការបង្រ្កាប!ទីតាំងល្បែងខុសច្បាប់មួយកន្លែងនេះឡើយ!ឬមួយទុក្ខជាឆ្នាំងបាយទេដឹង?

បើយោងតាមបងប្អូនប្រជាពលរដ្ឋបាននាំគ្នារាយការណ៍មកថា ÷ នៅក្នុង<ហាងកាហ្វេ>មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះនៅតែបន្តបើកល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ បានយ៉ាងរំភើយ!ជារៀងរាល់ថ្ងៃ ពលរដ្ឋនៅគ្នាសង្ស័យម្ចាស់ទីតាំងល្បែងមួយនេះ បាទផ្តល់ផលប្រយោជន៍ប្រចាំខែ ឲ្យ អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ អស់ហើយទេដឹង? បានម្ចាស់ទីតាំងបនល្បែងមួយកន្លែងនេះហ៊ាននាំបក្សពួកបើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ!

ជុំវិញករណីនេះដែលបងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការអំពាវនាវទៅដល់ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ សូមមេត្តាចាត់កម្លាំងជំនាញចុះធ្វើការត្រួតពិនិត្យភាពជាក់ស្តែងដើម្បីមានវិធានការក្នុងការបង្រ្កាប!ទីតាំងល្បែងសុីសងជល់មាន់ ខុសច្បាប់ តាមទូរទស្សន៍អនឡាញ បើកលេងនៅក្នុង<ហាងកាហ្វេ>មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន ។

បច្ចុប្បន្ននេះប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សាជាដើម ក៏ដោយសារតែល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះផងដែរ ៕
ចេញផ្សាយនៅថ្ងៃទី១៥/៨ / ២០២២-នេះ

adm

Leave a Reply

Your email address will not be published. Required fields are marked *