ខេត្តកំពង់ចាម ÷ មានសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ នៅចំណុចចំការស្វាយចន្ទី មួយកន្លែង ស្ថិតនៅភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មហាជន ដាក់ការសង្ស័យ ម្ចាស់ទីតាំងល្បែងមួយនេះ ប្រហែលមានខ្នងធំកាងនៅពីក្រោយហើយ បានហ៊ានបើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការបង្រ្កាប!
បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍មកថា ÷ ម្ចាស់ទីតាំងបនល្បែងខាងលើ កំពុងទាក់ទាញអាតិថិជនមកពីគ្រប់មជ្ឈដ្ឋានមកជួបជុំ!បើកលេងល្បែងសុីសងខុសច្បាប់ជាច្រើនប្រភេទនៅក្នុងទឹកដី ឃុំសុភាស ស្រុកស្ទឹងត្រង់ នេះតែម្តង មហាជននាំគ្នាឆ្ងល់ថាតើហេតុ បានជាទីតាំងល្បែងមួយកន្លែងនេះបើកលេងដោយសេរី ឬមួយ ម្ចាស់ទីតាំងល្បែងមួយនេះ បានផ្ដល់ផលប្រយោជន៍ ឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន រួចអស់ហើយ បានទីតាំងល្បែងមួយនេះបើកលេងបាននាំគ្នាស្រែកហ៊ោរកញ្ជ្រាវយ៉ាងអនាធិបតេយ្យ បែបនេះទៅហើយ នៅតែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន គ្មានអ្នកណាហ៊ានចុះមកធ្វើការបង្ក្រាប! ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ នោះឡើយ!
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ឃុំសុភាស ស្រុកស្ទឹងត្រង់ បានឃើញទង្វើនេះធ្វើឲ្យពួកគាត់នាំគ្នាអំពាវនាវយ៉ាងទទួចទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល់ ជាស្នងការនគរបាលខេត្តកំពង់ចាម រួមទាំង ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម មិនគួរមើលរំលង គួរតែចាត់កម្លាំងជំនាញក្រោមឪវាទ ចុះធ្វើការត្រួតពិនិត្យភាពជាក់ស្តែង ដើម្បីមានវិធានការក្នុងការបង្ក្រាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងបានដំណើរការបើកលេង នៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន ។
ប្រជាពលរដ្ឋបានលើកឡើងថា ÷ សព្វថ្ងៃនេះធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភ និងភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម៕
នៅថ្ងៃទី០៦/ ៨ / ២០២២-នេះ