ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់នៅក្នុងទឹកដី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បើកលេងបានយ៉ាងរំភើយ! មិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន

ខេត្តឧត្ដរមានជ័យ ÷ ឈ្មោះ សុខ ជាឃី ជាម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធអនឡាញ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ កំពុងនាំបក្ខពួកបើកលេងបានយ៉ាងរំភើយ!ជារៀងរាល់ថ្ងៃ បែរជា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ធ្វើព្រើយមិនហ៊ានធ្វើការបង្ក្រាប!ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពនោះឡើយ!

បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍មកថា ÷ ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់នៅខាងលើនេះ អាចផ្តល់លាភសក្ការៈទៅឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធក្នុងមួយដ្ឋាននៅ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ រួចអស់ហើយមើលទៅ បានទីតាំងល្បែងខុសច្បាប់មួយនេះហ៊ានបើកលេងមិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបឡើយ! ប្រជាពលរដ្ឋឃើញសភាពបែបនេះធ្វើពួកគាត់នាំគ្នាព្រួយបារម្ភភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។

ដូច្នេះហើយប្រជាពលរដ្ឋបាននាំគ្នាធ្វើការអំពាវនាវយ៉ាងទទូចទៅដល់ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ មិនគួរមើលរំលងគួរតែមានវិញធានការចាត់កម្លាំងជំនាញចុះបង្រ្កាប!ទីតាំងល្បែងសុីសងជល់មាន់ តាមប្រព័ន្ធអនឡាញ និងអាប៉ោង ខុសច្បាប់គ្រប់ប្រភេទ កំពុងដំណើរការបើកលេងបានយ៉ាងរំភើយ!នៅក្នុងមូលដ្ឋានខាងលើនេះដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព ភូមិ ឃុំ ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន ៕
#ចេញផ្សាយនៅថ្ងៃទី១២/៧/ ២០២២-នេះ

adm

Leave a Reply

Your email address will not be published. Required fields are marked *