ព័ត៌មានសន្តិសុខសង្គម

កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវចាប់ខ្លួនចោរលួចម៉ូតូម្នាក់ កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២……

(ខេត្តក្រចេះ) ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហកាជាមួយ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែកនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវស្ទាក់ចាប់ឃាត់ខ្លួនចោរលួចម៉ូតូម្នាក់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ។

មន្ត្រីនគរបាលក្រុងក្រចេះបានអោយដឹងថា ជនសង្ស័យឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ គឺបានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ 1F.5970 កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ នៅចន្លោះម៉ោង១១ព្រឹក ក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

ប្រភពពីសមត្ថកិច្ចបន្តថា បន្ទាប់ទទួលបានដំណឹងភ្លាមកម្លាំងនគរបាលក្រុងក្រចេះក៏បានចេញប្រតិបត្តិកាដេញតាមប្រកៀកប្រកិតដោយស្រាវជ្រាវតាមប្រព័ន្ធgps ដែលជាប់នៅជាមួយនឹងម៉ូតូ តែត្រូវបានបាត់ដំណឹងនៅតំបន់ក្រោយភូមិសាស្ត្រស្រុកឆ្លូងក្នុងព្រៃកៅស៊ូមួយកន្លែង ដោយសារមិនមានសេវាដាច់ប្រព័ន្ធgps ។

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះក៍នៅតែធ្វើការតាមដានមុខសញ្ញារហើយនៅថ្ងៃទី២៣ នេះ ជនសង្ស័យក៏បន្តដំណើរចេញពីតំបន់ព្រៃកៅស៊ូ ឆ្ពោះទៅខាងស្រុកមេមត់ខេត្តត្បូងឃ្មុំ សមត្ថកិច្ចក៏បានសហការជាមួយនគរបាលខេត្តត្បូងឃ្មុំ ឈានទៅធ្វើការចាប់ខ្លួនបាននៅចំណុច ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃុំ ។

បច្ចប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាននគរបាល ក្រុងក្រចេះ ដើម្បីបំពេញនីតិវិធីទៅតាមផ្លូវច្បាប់។

ប្រភព:ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

ចេញផ្សាយ: ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២

adm

Leave a Reply

Your email address will not be published. Required fields are marked *