ព័ត៌មានស៊ើបអង្កេត

ដុតផ្ទះនៅក្រុងតាខ្មៅ មកពីកូនប្រុសសុំលុយម្ដាយ៣០$ មិនបាន នៅខេត្តកណ្តាល!

(កណ្ដាល)៖ អគ្គីភ័យបានឆាបឆេះផ្ទះ១ខ្នង ខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន បន្ទាប់ពីយុវជនម្នាក់ សុំលុយម្ដាយចំនួន ៣០$ ដើម្បីយកទៅលួសទូរស័ព្ទដែលខ្លួនបញ្ចាំ តែម្ដាយមិនឱ្យ កើតជាកំហឹង ។

សម្រេចចិត្តដុតផ្ទះម្ដាយតែម្ដង ប៉ុន្តែក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍ដុតផ្ទះនេះ បានកើតឡើង នៅចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ ស៊ិន ប្រសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ (ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ ចាប ចាន់ណារី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មន្ត្រីសាលាខេត្តកណ្តាល(ម្ដាយរបស់ជនសង្ស័យ)។
សម្ភារ:ខូចខាត:
-ឆេះផ្ទះអស់១ខ្នង ថ្មក្រោម ឈើលើ ដំបូលស័ង្កសីទំហំ៥ម×៧ម ។

-ប្រាក់រៀលចំនួន៤០ម៉ឺន
-ប្រាក់ដុល្លាជាងមួយពាន់ដុល្លា។
-សម្ភារ:ប្រេីប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុងព្រមទាំងឯកសារមួយចំនួន។
វត្ថុតាងចាប់យក:ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកNOKIAចុចពិលពណ៌ខៀវ(របស់ជនសង្ស័យ)។
មុនពេលកើតហេតុ ជនសង្ស័យបានទារលុយពីជនរងគ្រោះជាម្តាយចំនួន៣០ដុល្លារ។
ដើម្បីយកទៅលួសទូរស័ព្ទដែលខ្លួនបញ្ចាំ តែជនរងគ្រោះមិនអោយធ្វើអោយជនសង្ស័យ ខឹងបាននិយាយគំរាមថា: តិចទៀតដឹងគ្នា ហើយ និងមានអីកើតឡើង និយាយរួចជនសង្ស័យបានដើរចេញពីផ្ទះបាត់ទៅ។

លុះដល់វេលាកើតហេតុនេះ ស្រាប់តែឃើញជនសង្ស័យ បានដើរត្រឡប់មកផ្ទះវិញ ។
ឃើញដូចនោះ ជនរងគ្រោះខ្លាចជនសង្ស័យអុកឡុកទារលុយទៀតក៏បាននាំកូនស្រីឡើងទៅលើផ្ទះទាញទ្វារបិទ ។
ចំណែកឯងជនសង្ស័យ ដើរចូលទៅក្នុងផ្ទះជាន់ក្រោម បានរយ:ពេលប្រហែល២០នាទីក្រោយមក ស្រាប់តែជនរងគ្រោះធុំក្លិនឈ្ងៀមផ្សែងភ្លើង ពេលនោះជនរងគ្រោះ។
បានបើកទ្វារចេញមកឃើញភ្លើងឆេះពីបន្ទប់ខាងក្រោមផ្ទះយ៉ាងសន្ធោសន្ធៅ ហើយបានឃើញជនសង្ស័យដើរចេញទៅពួនក្រោយផ្ទះ
ហើយពេលគេផ្អើលឆោឡោរស្រាប់តែជនសង្ស័យបានគេចខ្លួនបាត់តែម្តង។
បន្ទាប់មកជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចអោយជួយអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យ និងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ ។

កន្លងមកជនសង្ស័យធ្លាប់បានប្រើអំពើហិង្សាគំរាមសម្លាប់ជនរងគ្រោះ គំរាមដុតផ្ទះចោល ពេលទារលុយពីជនរងគ្រោះមិនបានម្តងៗ។ ជនសង្ស័យកំពុងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *