ព័ត៌មានសន្តិសុខសង្គម

វង់ល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ នៅទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងបើកលេងយ៉ាងរំភើយ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការបង្រ្កាប!

កំពង់ចាម ÷ ឈ្មោះ វ៉ាន់ ម្ចាស់ទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់នៅទីកន្លែងនេះ មានកន្លែងសម្រាប់ផ្លាស់ប្ដូរលេង មានទីតាំងពីកន្លែង(ទី១)នៅក្នុងចម្ការកៅស៊ូ ស្ថិតនៅភូមិគីឡូបី ទីតាំង(ទី២) នៅចំណុចចម្ការស្វាយចន្ទី ខាងក្រោយវត្តព្រះ ស្ថិតនៅភូមិព្រះ ទីតាំងទាំងពីនេះស្ថិតនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងបើកដំណើរការលេងបានយ៉ាងរំភើយ! មហាជនបានដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យទីតាំងល្បែងមួយកន្លែងនេះហើយ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្ក្រាប!ពីព្រោះខ្លាចបាត់បង់ផលប្រយោជន៍

បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា÷ ម្ចាស់ទីតាំងល្បែងខាងលើនេះ តែងតែផ្លាស់ប្ដូរលេងភូមិមួយ ទៅភូមិមួយដើម្បីបំភាន់ភ្នែកមហាជនកំឲ្យសង្ស័យ ឬមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានទទួលលាភសក្ការៈពីម្ចាស់ទីតាំងនៅទីនេះរួចហើយទេដឹង! ទើបម្ចាស់ទីតាំងមួយកន្លែងនេះហ៊ានក្រុមញៀនល្បែងចេញចូលលេងភ្នាល់ដាក់ប្រាក់ រាប់.លាន រៀល.ទៅដល់ រាប់ ពាន់ ដុល្លារ បានយ៉ាងព្រងើយ នាំគ្នាស្រែកហ៊ោកញ្ច្រៀវយ៉ាងសប្បាយ ធ្វើឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅជិតខាងមានការព្រួយបារម្ភភ័យខ្លាចអំពីបញ្ហាសន្តិសុខ និងបទល្មើសផ្សេងៗ (ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ពលរដ្ឋលើកឡើងថា ថ្វីត្បិត ជំងឺ កូវីដ-១៩,,បានកាត់បន្ថយខ្លះៗពិតមែនក៏ដោយ ប៉ុន្តែជំងឺ កូវីដ-១៩,, ទើបបម្លែងថ្មីឈ្មោះថា (អូមីក្រុង) នៅជាបញ្ហាដដែល សូមរំលឹកថាគន្លងមក រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានអំពាវនាវជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យអនុវត្ត បីកុំ បីការពារ និងចូលរួមលុបបំបាត់បញ្ហាការឆ្លងរីករាលដាលជំងឺ កូវីដ-១៩,, បម្លែងថ្មីឈ្មោះថា(អូមីក្រុង) ឲ្យមានប្រសិទ្ធភាព

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! តែផ្ទុយទៅវិញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បែរជាបណ្ដោយឲ្យកើតមានទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងនៅក្នុងមូលដ្ឋានខាងលើនេះយ៉ាងរំភើយ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានចាត់វិធានការបង្រ្កាប!ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ នោះឡើយ!

ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបាននាំគ្នាអំពាវនាវទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ព្រមទាំង ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម សូមមេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវភាពជាក់ស្ដែង ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាប!ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនៅក្នុងមូលដ្ឋានភូមិ ឃុំ ខាងលើនេះផងទាន៕

ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២

adm

Leave a Reply

Your email address will not be published. Required fields are marked *