ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទទៀត តាមប្រព័ន្ធអេឡិចត្រូនិច មួយកន្លែង បើកដំណើរលេងបានយ៉ាងរំភើយ នៅទឹកដី សង្កាត់វាលវង់ ក្រុងកំពង់ចាម សង្ស័យអាជ្ញាធរមានសមត្ថកិច្ចដេកលក់ហើយទើបមិនបង្រ្កាប!

ខេត្តកំពង់ចាម÷ ទីតាំងមានស្លាកយីហោ(69 Nef 24h) បង្កប់ល្បែងសុីសងខុសច្បាប់ ភ្នាល់ចាក់បាល់តាមប្រព័ន្ធអេឡិចត្រូនិច មួយកន្លែងកំពុងបើកលេងជារៀងរាល់ថ្ងៃ ជាយូខែឆ្នាំមកហើយ នៅតាមបណ្ដោយផ្លូវលំបេតុង លេខ90 ចំណុច (ផ្ទះលេខ.10) ស្ថិតនៅភូមិទី.4 ក្នុងទឹកដី សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!ឡើយឬមួយខ្លាចប៉ះពាល់ផងប្រយោជន៍

យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនាំគ្នាប្រាប់ឲ្យបានដឹង នៅថ្ងៃទី 07 ខែកុម្ភៈ ឆ្នាំ 2022-នេះទីតាំងល្បែងសុសងខុសច្បាប់ភ្នាល់ចាក់បាល់តាមប្រព័ន្ធអេឡិចត្រូនិច និងល្បែងផ្សេងទៀត បើកលេងបានយ៉ាងរំភើយ មួយកន្លែង មានស្លាកយីហោ
(69 Nef 24h )នៅខាងលើនេះ
ពុំមានឃើញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះហាមឃាត់ឬបង្ក្រាប! ស្របតាមរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាពឡើយ?

ការនេះនាំគ្នាដាក់ការសង្ស័យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាអ្នកបើកភ្លើងខៀវហើយ ទើបទីតាំងនេះបើកលេងបានជារៀងរាល់ថ្ងៃបែបនេះកំពុងធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភនិងភ័យខ្លាចអំពីបញ្ហាអសន្តិសុខកើតមានឡើងដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ។
ពលរដ្ឋលើកឡើងថា រាជរដ្ឋាភិបាល មានការព្រួយបារម្ភនិងបញ្ហា ជំងឺ កូវីដ-19,, ទើបបម្លែងថ្មីៗ ប្រភេទ ឈ្មោះ អូមីក្រុង កុំពុងឆ្លងរីករាលដាលជាខ្លាំង បែរជាអាជ្ញាធរក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្ដោយឲ្យកើតមានទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងឲ្យបើកដំណើរការលេងបានយ៉ាងរំភើយ បែបនេះទៅវិញ.?

ដូច្នេះហើយពលរដ្ឋនាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធថាខេត្តកំពង់ចាម គួរតែត្រួតពិនិត្យនិងមាននិងមានការទប់ស្កាត់ចាត់មន្ត្រីជំនាញក្រោមឱវាទ ដើម្បីចាត់កម្លាំងការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មួយកន្លែងកំពុងបើកដំណើរការលេងនៅភូមិ ខាងលើនេះ ផងទាន។ ដោយសារទីតាំងល្បែងមួយនេះបើកដំណើរការលេងផ្គើននិងរដ្ឋបាលខេត្តកំពង់ចាម បីកុំ បីការពារ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *