ព័ត៌មានសន្តិសុខសង្គម

ប្រមុខរាជរដ្ឋាភិបាលកុម្ពុជា កំពុងព្រួយបារម្ភ បញ្ហាការឆ្លងរីករាលដាលជំងឺ កូវីដ-១៩,, ប្រភេទ អូមីក្រុង ជាខ្លាំង បែរជាអាជ្ញាធរមានសមត្ថកិច្ច ស្រុកបន្ទាយមាស ខេត្តកំពត បណ្ដោយឲ្យកើតមានសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង ឲ្យមានការជួបជុំ!បើកលេងល្បែងបានដោយរលូនទៅវិញ?

( កំពត ) ៖ មិនធម្មតាមែនឈ្មោះ ណាង ជាម្ចាស់ទីតាំងសង្វៀនបញ្ចល់មាន់និងអាប៉ោង ខុសច្បាប់ មួយកន្លែងនេះ កំពុងប្រមូលផ្ដុំការជួបជុំ!ឲ្យដំណើរការបើកលេងល្បែសុីសងបានដោយរលូន នៅក្បែរ ប៉ុស្តិ៍នគរបាលត្នោតចុងស្រល់ ស្ថិតនៅភូមិត្នោតចុងស្រល់ ឃុំត្នោតចុងស្រល់ ស្រុកបន្ទាយមាស ខេត្តកំពត អាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានធ្វើការបង្ក្រាប!ឬមួយខ្លាចប៉ះពាល់ផលប្រយោជន៍

បើតាមប្រភពព័ត៌មានច្បាស់ការណ៍ទទួលបានពីប្រជាពលរដ្ឋបានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២២-នេះ ម្ចាស់ទីតាំងល្បែងស៊ីសងភ្នាល់ខុសច្បាប់ មួយកន្លែងនៅខាលើនេះ នៅតែបន្តបើកលេងយ៉ាងពេញបន្ទុក ក្នុងអំឡុងពេលមានវិបត្តិ ជំងឺ កូវីដ-១៩,, ប្រភេទ អូមីក្រុង ទើបតែបំប្លែងថ្មីៗកំពុងឆ្លងរីករាលដាលជាខ្លាំង។
ពលរដ្ឋបានឃើញផ្ទាល់និងភ្នែកឃើញក្រុមញៀនល្បែងទាំងអស់នេះបាននាំគ្នាចូលទៅលេងយ៉ាងពពាក់ពពូនដូចគេហែរបុណ្យកឋិនរួចនាំគ្នាភ្នាល់មាន់ ក្នុង១.គូៗចាក់លុយ រាប់លាន រៀល ទៅដល់ រាប់ពាន់.ដុល្លារឯណោះ សម្រាប់ការលេង អាប៉ោង ចាក់ក្នុង១.គ្រប់ៗចាក់លុយធំៗដូចគ្នា គេបានឃើញទង្វើបែបនេះធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភនិងភ័យខ្លាចអំពីបញ្ហាអសន្តិសុខកើតមានឡើងដូចជាអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។

ករណីនេះមហាជនបាននាំគ្នាដាក់ការសង្ស័យ ថាឈ្មោះ ណាងជាម្ចាស់ទីតាំងបើកបទល្មើសល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះ អាចផ្ដល់លាភសក្ការៈប្រខែយ៉ាងច្រើនទៅឲ្យអាជ្ញាធរ មន្ត្រីដែលពាក់ព័ន្ឋ ក្នុង ខេត្តកំពត អស់ហើយមើលទៅ ទើបនាំគ្នាហ៊ានរក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាប!ស្របតាមរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ ភូមិ/ឃុំ / សង្កាត់/ឲ្យមានសុវត្ថិភាព

ដូច្នេះហើយប្រជាប្រពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាជួយពិនិត្យនិងមានវិធានការចាត់កម្លាំងជំនាញធ្វើការបង្ក្រាប!ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ កំពុងបើកលេងយ៉ាងពេញទំហឹង មួយកន្លែងនេះផងទាន។

ព្រោះភាពអសកម្មមិនមានការទប់ស្កាត់ របស់លោក ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត និងលោក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស
កំពុងធ្វើព្រងើយនិងរក្សាភាពស្ងៀមស្ងាត់ មិនដឹងហេតុអ្វី? បានមិនហ៊ានបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះទៅវិញ ព្រោះមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *