ព័ត៌មានស៊ើបអង្កេត

ពិតដែរឬទេ? ថាឈ្មួញឈើ ទាំងពីនេះ ដែលមានឈ្មោះ ហ៊ូវ ជីវ៉ៃ និង ឈ្មោះ មករា កំពុងតែល្បីសំរុកដឹងជញ្ជូនឈើប្រណិតខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែន អូរយ៉ាដាវ បានដោយរលូន ដោយមានលោក កែវ តាយ នាយរងប៉ុស្តិ៍ ស្តីទី ច្រកព្រុំដែន អូរយ៉ាដាវ ជាអ្នកសំរបសំរួល និងបើកបារ៉ាស់ជូន

( ខេត្តរតនគិរី )÷ មេឈ្មួញជើងខ្លាំងទាំងពីរូបនេះ កំពុងតែមមាញឹករត់ព័ន្ធដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាមនបានយ៉ាងរលូន! បែរជា លោក ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី និង លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី អសមត្ថភាពក្នុងការបង្រ្កាប!បទល្មើសព្រៃឈើនៅក្នុងខេត្តរតនគិរីនេះតែម្ដង

យោមតាមសេចក្តីរាយការណ៍ពីមន្ត្រីនៅច្រកអូរយ៉ាដាវក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្ដសញ្ញាណ បានឲ្យដឹងថា÷ ក្រុមឈ្មួញ ឈ្មោះ ហ៊ូវ ជីវ៉ៃ និង ឈ្មោះ មករា ចាប់ផ្ដើមសំរុកដឹកចេញចូលឈើឈើឆ្លងដែនទៀតហើយកាលពីថ្ងៃទី១-២-៣-៤-៥ ខែមករា ឆ្នាំ២០២២ នៅពេលថ្មីៗនេះ មេឈ្មួញឈើ ឈ្មោះ ហ៊ូវ ជីវ៉ៃ និង ឈ្មោះ មករា កំពុងចាប់ផ្ដើមធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចំនួន៦ រថយន្តសាំយ៉ុង ហើយនៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ មានចំនួន៥ រថយន្តសាំយ៉ុង និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ មានចំនួន៦ រថយន្តសាំយ៉ុង។ ថ្ងៃបន្ទាប់មកទៀត លោក កែវ តាយ នាយរងប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅតែបើកបារ៉ាស់ឲ្យមេឈ្មួញ ឈ្មោះ ហ៊ូវ ជីវ៉ៃ និង ឈ្មោះ មករា បានបន្តសកម្មភាព ដឹកជញ្ជូនឈើ ទៅលក់នៅប្រទេសវៀតណាម បានយ៉ាងរលូន ព្រោះអាងមានខ្នងបង្អែកយ៉ាងរឹងមាំ​ខ្លាំង។ រីឯលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី វិញ បានរក្សាភាពស្ងៀមស្ងាត់ ហើយមិនហ៊ានក្អក ធ្វើ ពុធជាមិនដឹងមិនឮអ្វីទាំងអស់ ។

ប្រភពដដែលពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានលួចបង្ហើបប្រាប់ឲ្យដឹងថា÷ ចាប់តាំងពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ រហូតមកដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២២-នេះ លោកវរ:សេនីយ៍ឯក កែវ តាយ នាយរងប៉ុស្តិ៍ នគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កំពុងបើកដៃឲ្យឈ្មួញ ឈ្មោះ ហ៊ូវ ជីវ៉ៃ និង ឈ្មោះ មករា កំពុងនាំគ្នាដឹកជញ្ជូនឈើប្រណិត ចេញទៅលក់នៅប្រទេសវៀតណាម បានយ៉ាងពេញបន្ទុក ។
ចំណែកលោក វរ:សេនីយ៍ឯក ឃឹម ចិត្រា នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក កែវ តាយ ធ្វើអ្វីៗតាមតែអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ករណីខាងលើនេះប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាំគ្នាអំពាវនាវយ៉ាងទទូចមកដល់ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងមានវិធានការ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទប់ស្កាត់ជាបន្ទាន់ ព្រោះសមត្ថកិច្ចពាក់ព័ន្ធ នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឃុបឃិតគ្នាបើកបារ៉ាស់ឲ្យឈ្មួញ ឈ្មោះ ហ៊ូវ ជីវ៉ៃ និង ឈ្មោះ មករា ព្រមទាំងបក្ខពួក កំពុងសំរុកដឹកជញ្ជូនឈើប្រណិតចេញទៅលក់នៅប្រទេសវៀតណាម តាមតែអំពើចិត្ត។
ប្រភពខ្លះបានឲ្យដឹងជារើយៗថា លោក ខឹម ចិត្រា​ និងលោក កែវ តាយ អាងតែមានខ្នងបង្អែក ដ៏រឹងមាំ នៅក្នុងអគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍ នៃក្រសួងមហាផ្ទៃ ទើបហ៊ានបើកបារ៉ាស់ ឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើ ទៅប្រទេសវៀតណាម គ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ! ។
ពុំគួរណា៎ ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរមើលរំលងទាល់តែសោះ សូមទានជ្រាប ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *