ព័ត៌មានជាតិ

អំណោយអាវចំនួន១៦០០អាវដែលជាអំណោយឯកឧត្តមទេសរដ្ឋមន្ត្រីត្រូវប្រគល់ជូន រដ្ឋបាលខេត្ត ==============


នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ទទួលអំណោយពី ឯកឧត្តម ឈឿន មុនី អនុប្រធានថ្នាក់កណ្តាលក្រុមការងារចុះជួយមូល ដ្ឋានខេត្តព្រះវិហារ ដែលជាអំណោយឧបត្ថម្ភរបស់ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោជំទាវ ផ្តល់សម្ភារៈជូនរដ្ឋបាលខេត្ត ដែលពិធីនេះប្រព្រឹត្តទៅក្នុង គេហដ្ឋានអភិបាលខេត្ត ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាល ស្នងការរង ប្រធាន អនុប្រធានមន្ទីរ ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ឈឿន មុនី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុកពី សំណាក់ ឯកឧត្តម មាស សុភា ជូនដល់ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ។ពិសេសនារដូវរងានេះសូមបងប្អូនថែរក្សាសុខភាព អនាម័យឲ្យបានខ្ជប់ខ្ជួន ពាក់អាវក្រាសៗ ព្រោះរដូវរងាអាចធ្វើឲ្យមានជំងឺដូចជាជំងឺផ្ដាសសាយ ផ្ដាសសាយធំជាដើម ត្រូវចូលរួមអនុវត្ត ៣កុំ ៣ការពារឲ្យបានទៀតទាត់និងគ្រប់ពេលវេលា។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងអំណរអគុណយ៉ាង ជ្រាលជ្រៅដល់ ឯកឧត្តមអនុប្រធានក្រុមការចុះជួយខេត្ត ពិសេសឯកឧត្តមទេសរដ្ឋមន្ត្រីដែល នាំយកអំណោយ សម្ភារៈដូចជាអាវ១៦០០ ផ្ដល់ជូនរដ្ឋបាលខេត្តនាពេលនេះ។ ឯកឧត្តមបាន បន្ថែមទៀតថាទាំងនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ចូលរួមអំពីក្ដីកង្វល់របស់ប្រមុខ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក៏ដូចជារដ្ឋបាលខេត្ត ហើយអាវទាំងនេះពិតជាមានសារៈ សំខាន់ខ្លាំងណាស់ សម្រាប់សម្រួលដល់រដ្ឋបាលខេត្ត ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត គ្មានទីពឹង នៅតាមបណ្ដាក្រុង/ស្រុក ក្នុងខេត្តព្រះវិហារ នារដូវរងានេះ។

 

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *