ព័ត៌មានសន្តិសុខសង្គម

បងប្អូនពលរដ្ឋសង្កេតឃើញ ម្ចាស់(កាស៊ីណូ)សុខគឹមម៉េង មួយកន្លែងនៅជាប់ច្រកទ្វារព្រំដែន ទ្វេភាគី កម្ពុជា – វៀតណាម នៅក្នុងទឹកដី ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងដំណើរការបើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងខុសច្បាប់បានដោយរលូន អាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋានមិនហ៊ានធ្វើការបង្ក្រាប.!!

(ខេត្តកំពត) ÷ ប្រភពច្បាស់ការណ៍ពីបងប្អូនពលរដ្ឋ ដែលរស់នៅភូមិព្រែកក្រឹស ឃុំតន់ហន់ ស្រុកកំពង់ត្រាច ខេត្តកំពត បានបងហៅប្រាប់គេហទំព័រ រស្មីភ្នំបូកគោ ឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២១ – នេះម្ចាស់(កាស៊ីណូ)សុខគឹមម៉េង មួយកន្លែងនេះអាងខ្នងធំហើយមើលទៅបានហ៊ានដំណើរការបើកឲ្យពលរដ្ឋខ្មែរជាច្រើននាំគ្នាចូលលេងល្បែងសុីសងជល់មាន់និងអាប៉ោង និងល្បែងគ្រប់ប្រភេទផ្សេងទៀតល្បែងទាំងអស់នេះសុទ្ធតែល្បែងខុសច្បាប់ បែរជា អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន ធ្វើព្រងើយមិនហ៊ានធ្វើការបង្ក្រាប.!! ឬមួយហ៊ានប្រឆាំងការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ បីកុំ បីការពារ

ប្រជាពលរដ្ឋបានឃើញសភាពបែបនេះនាំគ្នារិះគន់យ៉ាងខ្លាំងពាក់ព័ន្ធទៅនិង អាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន ស្រុកកំពង់ត្រាច ខេត្តកំពត បែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវឲ្យម្ចាស់(កាស៊ីណូ)សុខគឹមម៉េង ធ្វើអ្វីៗតាមតែអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតបើក(កាស៊ីណូ)។
ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមពិនិត្យឡើងវិញចំពោះករណីម្ចាស់(កាស៊ីណូ)សុខគឹមម៉េង កំពុងដំណើរការបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងខុសច្បាប់គ្រប់ប្រភេទ យ៉ាងអានាធិបតេយ្យ នៅក្នុង(កាស៊ីណូ)សុខគឹមម៉េង នៅភូមិ ឃុំ ខាងលើនេះតែម្តង។

ប្រភពដដែលពីពលរដ្ឋហើយនិងអ្នកធ្លាប់ចូលលេងល្បែងនៅក្នុង(កាស៊ីណូ)សុខគឹមម៉េង នៅខាងលើនេះបានឲ្យដឹងថា÷ក្នុងមួយថ្ងៃៗមានអ្នកជិះរថយន្តទំនើបៗជាច្រើនគ្រឿងនិងអ្នកជិះម៉ូតូ រាប់គ្រឿងមិនអស់នាំគ្នាប្រមូលផ្ដុំចូលលេងល្បែងយ៉ាងគឃ្លើនហាក់ដូចមិនចេះខ្លាចញញើតការឆ្លងរីករាលដាលជំងឺ កូវីដ-១៩,,បន្តិចសោះឡើយ?

ប្រភពបានបន្តទៀតថា÷ សម្រាប់ការជល់មាន់១គូៗមានដាក់ដើមថាន់ចាប់ពី(១០០០ដុល្លារ)ទៅដល់ (៥០០០ដុល្លារ)ឯណាឬច្រើនជាងនេះទៀតផង
និងល្បែងគ្រប់ប្រភេទផ្សេងទៀត ក៏បើកលេងជាទ្រង់ទ្រាយធំផងដែរ។
ប៉ុន្តែលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត ព្រមទាំងលោក កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បែរជាធ្វើមើលរំលងទង្វើរបស់ម្ចាស់(កាស៊ីណូ)សុខគឹមម៉េង មួយកន្លែងនេះទៅវិញ។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំតន់ហន់ ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថាករណីម្ចាស់(កាស៊ីណូ)សុខគឹមម៉េង បើកដៃឲ្យពលរដ្ឋខ្មែរនាំគ្នាប្រមូលផ្ដុំចូលលេងល្បែងខុសច្បាប់យ៉ាងពពាក់ពពូន ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភនិងការភ័យខ្លាចអំពីបញ្ហាអសន្តិសុខដូចជា អំពើចោរលូចចោរឆក់និងចោរប្លន់និងបទល្មើសផ្សេងៗទៀតជាដើម។
ពួកគាត់នាំគ្នាដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ច ក្នុងក្នុងមូលដ្ឋានមួយចំនួន ស្រុកកំពង់ត្រាច ខេត្តកំពត ប្រហែលបានទទួលលាបសក្ការៈប្រចាំខែយ៉ាងច្រើនពីម្ចាស់(កាស៊ីណូ)សុខគឹមម៉េង មួយកន្លែងនេះអស់ហើយទេដឹង ទើបអាចបើកលេងបាន អាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន ស្រុកកំពង់ត្រាច ខេត្តកំពត មិនមានចាត់វិធានការទប់ស្កាត់ចាត់កម្លាំងចុះធ្វើការបង្ក្រាបម្តងណាឡើយ?

ប្រជាពលរដ្ឋបាននាំគ្នាសូមណុំពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន​ សូមពិនិត្យឡើងវិញអំពីភាពអសកម្មមិនមានការទប់ស្កាត់របស់លោក ម៉ៅ ធនិន អភិបាលខេត្តខេត្តកំពត និងលោក​ ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត បងប្អូនពលរដ្ឋមានការព្រួយបារម្ភអំពើចោរកម្មនិងភ័យខ្លាចការឆ្លងជំងឺ កូវិដ-១៩,, ជាខ្លាំង ព្រោះអ្វី (កាស៊ីណូ)សុខគឹមម៉េង នៅភូមិ ឃុំ ខាងលើនេះនៅជាប់ច្រកទ្វារព្រំដែន ទ្វេរភាគី កុម្ពុជា – វៀតណាម។

អាស្រ័យហេតុនេះប្រជាពលរដ្ឋនាំគ្នាអំពាវនាវយ៉ាងទទូចមកដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា
នឹងឯកឧត្ដមនាយឧត្ដម សន្តិបណ្ឌិត នេត សាវឿន មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ម្ចាស់(កាស៊ីណូ)សុខគឹមម៉េង មួយកន្លែងនេះកំពុងបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងខុសច្បាប់យ៉ាងអានាធិបតេយ្យ ស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីមានវិធានការចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាប!តាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាពផងទាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *