ព័ត៌មានសន្តិសុខសង្គម

រាជរដ្ឋាភិបាលខិតខំកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្ដោយឲ្យ(កាស៊ីណូ) ចក្រវាល ជាយដែន ឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពេញ ទំហឹងទៅវិញ..!?

(ខេត្តត្បូងឃ្មុំ) ÷ថ្មីៗនេះប្រជាពលរដ្ឋ រស់នៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថានៅក្នុង(កាស៊ីណូ) ចក្រវាល ជាយដែន មួយកន្លែងនេះអាងមានខ្នងធំនៅពីក្រោយហើយមើលទៅបានជាបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់និងអាប៉ោង ហើយយូគី និងល្បែងហ្គេមបាញ់ត្រី ល្បែងទាំងអស់នេះសុទ្ធតែល្បែងខុសច្បាប់ បែរជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានធ្វើព្រងើយមិនហ៊ានធ្វើការបង្ក្រាប!!តាមការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ បីកុំ បីការពារ

ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគា៌ ជាស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យម្ចាស់(កាស៊ីណូ)ចក្រវាល ជាយដែន ធ្វើអ្វីៗតាមតែអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតបើក(កាស៊ីណូ)។
ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមពិនិត្យឡើងវិញចំពោះករណីម្ចាស់(កាស៊ីណូ) ចក្រវាល ជាយដែន បើកដៃឲ្យពលរដ្ឋខ្មែរនាំគ្នាចូលលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ យ៉ាងពពាក់ពពូនរាល់ថ្ងៃជ្រកក្រោមស្លាក(កាស៊ីណូ)ចក្រវាល ជាយដែន ស្ថិតនៅភូមិខាងលើនេះតែម្តង។

ប្រភពពីពលរដ្ឋហើយនិងអ្នកធ្លាប់ចូលក្នុងទីតាំងល្បែងស៊ីសងនៅក្នុង(កាស៊ីណូ) ចក្រវាល ជាយដែន ខាងលើនេះបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកជិះរថយន្តទំនើបៗជាច្រើនគ្រឿងនិងអ្នកជិះម៉ូតូរាប់គ្រឿងមិនអស់នាំគ្នាចូលលេងល្បែងជល់មាន់និងអាប៉ោងហើយយូគី និងល្បែងហ្គេមបាញ់ត្រី ល្បែងទាំងអស់នេះសុទ្ធតែល្បែងខុសច្បាប់កំពុងបើកលេងយ៉ាងគឃ្លើនហាក់ដូចជាមិនដែលចេះខ្លាចញញឹមពីច្បាប់នោះឡើយ..!?

ប្រភពដដែលបានបន្តទៀតថា÷ សម្រាប់ការជល់មាន់១គូៗមានដាក់ដើមថាន់ពី(១០០០ដុល្លារ)ទៅដល់(៥០០០ដុល្លារ)ឯណាឬច្រើនជាងនេះទៀតផង
ហើយល្បែងបៀអាប៉ោងហើយយូគី និងល្បែងហ្គេមបាញ់ត្រី ច្រើនប្រភេទទៀតក៏បើកលេងជាទ្រង់ទ្រាយធំផងដែរ។
ប៉ុន្តែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគា៌ ជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បែរជាធ្វើមើលរំលងទង្វើរបស់ម្ចាស់ (កាស៊ីណូ)ចក្រវាល ជាយដែន មួយកន្លែងនេះទៅវិញ។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថាករណីម្ចាស់(កាស៊ីណូ) ចក្រវាល ជាយដែន បើកដៃឲ្យពលរដ្ឋខ្មែរ នាំគ្នាចូលលេងល្បែងស៊ីសងខុសច្បាប់យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃកំពុងធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។
ដោយសារតែមានការបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងដោយសេរីបែបនេះ
អញ្ចឹងហើយពួកគាត់នាំគ្នាដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រហែលបានទទួលលាបសក្ការៈប្រចាំខែយ៉ាងច្រើនពីម្ចាស់(កាស៊ីណូ) ចក្រវាល ជាយដែន មួយកន្លែងនេះមិនខានឡើយ ទើបអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មិនចាត់វិធានការទប់ស្កាត់ បែរជាបើកដៃឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងខុសច្បាប់ជ្រកក្រោមស្លាក(កាស៊ីណូ) ចក្រវាល ជាយដែន មួយកន្លែងនេះយ៉ាងអានាធិបតេយ្យបែបនេះទៅវិញ។

 

អាស្រ័យហេតុនេះប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន​ សូមពិនិត្យឡើងវិញអំពីភាពអសកម្មមិនមានការទប់ស្កាត់របស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក​ ម៉ុន មាគា៌ ជាស្នងការនគរបាលខេត្តត្បូងឃ្មុំ បងប្អូនពលរដ្ឋមានការព្រួយបារម្ភអំពើចោរកម្មនឹងការឆ្លងនូវជំងឺ កូវិដ ១៩ ជាខ្លាំង ព្រោះអ្វី (កាស៊ីណូ) មួយនេះនៅជាប់ព្រំដែន វៀតណាម ហើយមានប្រជាជនវៀតណាមឆ្លងចូលមកលេងល្បែងនៅក្នុង(កាស៊ីណូ)មួយកន្លែងនេះផងដែរ។

ជុំវិញករណីនេះប្រជាពលរដ្ឋសូមណុំពរយ៉ាងទទូចដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា
នឹងឯកឧត្ដមនាយឧត្ដម សន្តិបណ្ឌិត នេត សាវឿន មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ពលរដ្ឋខ្មែរចូលលេងល្បែងខុសច្បាប់ជ្រកក្រោមស្លាក(កាស៊ីណូ)ចក្រវាល ជាយដែន ខាងលើនេះដើម្បីមានវិធានការបង្ក្រាប!តាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពផងទាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *