ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បន្តប្រជុំពិនិត្យវត្តមានកម្លាំងនគរបាលផែនការងារព្រហ្មទ័ណ្ឌនិងផែនការងារប្រឆាំងបទល្មើស!​!​!​

ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រួតពិនិត្យវត្តមានជាក់ស្តែងរបស់កម្លាំងនគរបាល ជំហានទី ៥ ។

កិច្ចប្រជុំនេះធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារ សេនាធិការ លោក ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជន លោក ឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរង ផែនការងារនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចលោក ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ពៅ ខែមរា ស្នងការរង ជំនួយការដឹកនាំ ការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្ត រួមលោកនាយ នាយរងការិយាល័យ នាយផ្នែក រងផ្នែក និងមន្រ្តីទាំងអស់ចំណុះផែននីមួយៗ ជាច្រើនរូប ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាន៍ និងក្រើនរំលឹកដល់កម្លាំងទាំងអស់:
-ត្រូវពង្រឹងការងារអនុវត្តនីតិវិធី ធ្វើកំណត់ហេតុ ធ្វើលិខិតចាត់តាំង និងលិខិតកោះហៅ ឱ្យបានត្រឹមត្រូវ និងមានភាពទទួលខុសត្រូវខ្ពស់
-ប្រើប្រាស់កាត នគរបាល រាល់ចុះបេសកម្ម ទាំងសុីវិល និងឯកសណ្ធានជានគរបាល ។
– ត្រូវមានអត្តចរិក សុភាពរាបសារ ភាពទន់ភ្លន់ក្នុងការចុះបំពេញភារកិច្ច ឬ ម៉ោងបំពេញការងារ
-ត្រូវមានក្រមសីលធម៌ សុជីវធម៌ និង វិជ្ជាជីវៈ
-ត្រូវប្រើប្រាស់ភាសាឱ្យបានត្រឹមត្រូវ តាមច្បាប់
-គ្រប់គ្រង និងក្តាប់មុខសញ្ញាផ្សេងៗ ដើម្បី បង្ការ និងបង្ក្រាប រាល់បទល្មើសដែលបង្ករឱ្យប៉ះពាល់ ដល់សន្តិសុខសង្គម
-គ្រប់ពេលត្រូវត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ធ ។

លោកឧត្ដមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យរ ក៏បានដាស់ តឿន ឲ្យមន្ត្រីនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញ ការអនុវត្តន៍តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ និយាយស្តីត្រូវមានសីលធម៌ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ត្រូវមានគណនេយ្យភាព និងការគោរពវិន័យ០០៦ របស់នគរបាលជាតិ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *