ព័ត៌មានសន្តិសុខសង្គម

បងប្អូនពលរដ្ឋកំពុងនាំគ្នារិះគន់ លោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាល ស្រុកស្រីសន្ធរ មូលហេតុអ្វីទៅបានជាមិនហ៊ានធ្វើការបង្រ្កាប កន្លែងទីតាំងបើកបទល្មើសល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះ!?

(ខេត្តកំពង់ចាម) ÷ ខ្លាំងបាត់ម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះកំពុងបើកលេងយ៉ាងពេញបន្ទុក ស្ថិតនៅភូមិទាហ៊ា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឬមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះមានអំណាចធំហើយមើលទៅបានហ៊ានប្រឆាំងការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ បីកុំ បីការពារ

 

ជាក់ស្ដែងនៅរសៀលថ្ងៃទី១ .២ ខែកញ្ញា ឆ្នាំ ២០២១- នេះ បងប្អូនប្រជាពលរដ្ឋសង្កេតឃើញផ្ទាល់និងភ្នែកបាននាំគ្នារាយការណ៍ប្រាប់ភ្នាក់ងារ អ្នកសារព័ត៌មាន ឲ្យបានដឹងថា÷ មានទីតាំងបើកបទល្មើសល្បែងស៊ីសងខុសច្បាប់មួយកន្លែងកំពុងតែវង្វក់ស្មារតីក្រុមអ្នកញៀនល្បែងឲ្យនាំគ្នាចូលទៅលេងយ៉ាងកុះករមើលទៅហាក់បីដូចមិនដែលចេះខ្លាចញញឹមច្បាប់នោះឡើយ!?

ប្រភពដដែលបានបន្តទៀតថា÷បច្ចុប្បន្ននេះកំពុងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅមានកង្វល់និងការភ័យខ្លាចអំពីបញ្ហាខ្លាចឆ្លងរីករាលដាលជំងឺ កូវីដ ១៩,, ពីពួកអ្នកដែលមកលេងល្បែងខុសច្បាប់នៅទីកន្លែងនេះនិងភ័យខ្លាចអំពីអសន្តិសុខដូចជាអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម។

ជុំវិញករណីនេះបងប្អូនប្រជាពលរដ្ឋបាននាំគ្នារិះគន់យ៉ាងខ្លាំងពាក់ព័ន្ធទៅនិងបទល្មើសល្បែងស៊ីសងខុសច្បាប់មួយកន្លែងនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មិនដូច ស្រុក ខេត្ត ដទៃទៀតឡើយ!? អាចបើកលេងល្បែងខុសច្បាប់យ៉ាងពេញបន្ទុក ក្នុងអំឡុងពេលមានវិបត្តិជំងឺ កូវីដ ១៩,, បានដោយរលូន!?

 

ដូច្នេះហើយប្រជាពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមគួរតែមានវិធានការចាត់កម្លាំងចុះធ្វើការបង្ក្រាប កន្លែងទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងកំពុងដំណើរការបើកលេងស្ថិតនៅភូមិ ឃុំ ខាងលើនេះតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពផងទាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *