ព័ត៌មានសន្តិសុខសង្គម

ឃើញឈរជុំៗស្មានចូលទៅដកលុយមិនដឹងគេនាំគ្នាចាក់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់និងឆ្នោតគ្រប់ប្រភេទ កំពុងបើកលេងយ៉ាងព្រងើយនៅក្នុងទឹកដី សង្កាត់ទំនប់ទឹក សង្ស័យទីតាំងវង់ល្បែងនៅទីកន្លែងនេះប្រហែលជាឆ្នាំបាយរបស់សមត្ថកិច្ចទេដឹង?

( ភ្នំពេញ )÷ អាជ្ញាធររាជធានីភ្នំពេញ ទើបសម្រេចបញ្ចប់តំបន់ក្រហមមួយចំនួននៅក្រុងភ្នំពេញនាពេលថ្មីៗនេះ និងផ្អាកដំណើរការកាស៊ីណូ-ក្លឹបកំសាន្ត និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីទប់ស្កាត់ ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: រួចមក ឥលូវនេះស្រាប់តែមានកន្លែងទីតាំងលួចបង្កប់ល្បែងសុីសងកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់និងឆ្នោតគ្រប់ប្រភេទផ្សេងទៀតបានយ៉ាងព្រងើយមួយកន្លែងនៅខាងក្រោយផ្សារទំនើបសុវណ្ណា ជាប់និងកែងផ្លូវ ថូផាហ្ស សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចបានដឹងដែរឬទេ?ឬមួយមិនហ៊ានធ្វើការបង្ក្រាប!!

មហាជនកំពុងនាំគ្នារិះគន់យ៉ាងខ្លាំងកន្លែងទីតាំងវង់ល្បែងខុសច្បាប់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មិនដូច សង្កាត់ ខណ្ឌ ដទៃទៀតឡើយអាចបើកលេងយ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩,, បានដោយរលូន?

បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ បីកុំ បីការពារ

សព្វថ្ងៃនេះប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ បានលើកឡើងថា ពួកគាត់មានកង្វល់ និងការភ័យខ្លាចអំពីបញ្ហាខ្លាចឆ្លងជំងឺ កូវីដ-១៩ ពីពួកអ្នកដែលមកលេងល្បែងចាក់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់និងឆ្នោតគ្រប់ប្រភេទផ្សេងទៀតនៅទីកន្លែងនេះតែងតែមានមនុស្សចូលទៅលេងយ៉ាងពពាក់ពពូន
តែម្តងអញ្ចឹងហើយអ្វើឲ្យភ័យខ្លាចអំពីអសន្តិសុខសង្គមដូចជាអំពើលួចឆក់ប្លន់ និងអំពើហិង្សាជាដើម។
អ្វីដែលសំខាន់ជាងនេះ ពួកគាត់នាំគ្នាលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចកំពុងតែរវល់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវិដ-១៩ អោយមានប្រសិទ្ធភាព ប៉ុន្តែភ្លេចគិតអំពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជូនពួកគាត់អស់ហើយមើលទៅ។

ដូច្នេះហើយពលរដ្ឋមានតែនាំគ្នាអំពាវនាវមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនគួរមើលរំលងឡើយគួរតែមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យកន្លែងទីតាំងវង់ល្បែងសុីសងកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់និងឆ្នោតគ្រប់ប្រភេទផ្សេងទៀតដែលកំពុងដំណើរការបើកលេងយ៉ាងកឃ្លើននៅភូមិខាងលើនេះនិងមានវិធានការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាពផងទាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *