ព័ត៌មានស៊ើបអង្កេត

មហាជននាំគ្នារិះគន់យ៉ាងខ្លាំងកន្លែងទីតាំងវង់ល្បែងខុសច្បាប់មួយកន្លែងនៅឃុំសឿ ស្រុកមង្គលបូរី នៅតែបន្តបើកលេងយ៉ាងសកម្ម ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩

(បន្ទាយមានជ័យ )÷ មិនធម្មតាមែនម្ចាស់ទីតាំងវង់ល្បែងភ្នាល់ចាក់អាប៉ោងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងសកម្មជារៀងរាល់ថ្ងៃស្ថិតនៅភូមិដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វើការបង្រ្កាប!

ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះនាំគ្នាប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា÷សព្វថ្ងៃនេះមានអ្នកញៀនល្បែង-១ ក្រុមកំពុងប្រព្រឹត្តបើកបទល្មើសល្បែងសុីសងខុសច្បាប់យ៉ាងសកម្មប្រចាំនៅក្នុងទឹកដីភូមិ-ឃុំ ខាងលើនេះហ៊ានប្រឆាំងការណែនាំនូវវិធីនិងការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ បីកុំ បីការពារ

ជុំវិញករណីនេះមហាជនបាននាំគ្នាសង្កេតឃើញកន្លែងទីតាំងវង់ល្បែងខុសច្បាប់នៅឃុំសឿ ស្រុកមង្គលបូរី មិនដូច ស្រុក ខេត្ត ដទៃឡើយអាចបើកលេងល្បែងយ៉ាងសកម្ម ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩ បានដោយរលូន?
ឬមួយម្ចាស់បទល្មើសនៅទីកន្លែងនេះបានផ្ដល់ផលប្រយោជន៍ទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅក្នុងទឹកដីឃុំសឿ ស្រុកមង្គលបូរី អស់ហើយមើលទៅបានជាមិនធ្វើការបង្រ្កាប

បច្ចុប្បន្ននេះមហាជននាំគ្នារិះយ៉ាងខ្លាំងថាសព្វថ្ងៃនេះកំពុងធ្វើឲ្យពលរដ្ឋរស់នៅព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម។ល។

យ៉ាងណាក៏ដោយពលរដ្ឋបាននាំគ្នាអំពាវនាវ មកដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ សិទិ្ឋ ឡោះ ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមមានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យកន្លែងទីតាំងវង់ល្បែងភ្នាល់ចាក់អាប៉ោងខុសច្បាប់មួយកន្លែងកំពុងបើកលេងនៅភូមិខាងលើនេះ និងមានវិធាការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាពផងទាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *