ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញនាំយកយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ប្រកាសផ្សព្វផ្សាយស្ដីពីការដាក់ដំណើរការឡើងវិញភូមិចំនួន៣ ក្នុងស្រុកស្រីសន្ធរ ====================

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមនឹងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អញ្ជើញនាំយកយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្ដីពីការដាក់ដំណើរការឡើងវិញភូមិចំនួន៣ ក្នុងឃុំមានជ័យ ឃុំព្រែកពោធិ៍ និងឃុំប្រាំយាម ស្រុកស្រីសន្ធរ។

ក្នុងឱកាសនោះ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានគូសបញ្ជាក់អំពីស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសជាច្រើននៅលើពិភពលោក ដោយមានអ្នកឆ្លងជំងឺ និងអ្នកស្លាប់រាប់លាននាក់ ក្នុងនោះប្រទេសកម្ពុជាយើង ក៏មិនទាន់អាចបញ្ឈប់ការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយ។ ឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិ ដែរដាក់ឱ្យដំណើរការឡើងវិញនេះ ត្រូវកែប្រែទម្លាប់នៃការរស់នៅសម្របតាមបិរបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពបុគ្គល និងបើសិនជាមានអ្នកចំណូលថ្មីចូលមកក្នុងភូមិ ត្រូវរាយការណ៍ទៅអាជ្ញាធរឲ្យបានដឹង ដើម្បីយកសំណាកពួកគាត់ទៅពិនិត្យរកមេរោគជំងឺកូវីដ-១៩ និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍របស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ «៣ការពារ ៣កុំ» ដើម្បីកាត់ផ្តាច់ខ្សែចំលងនៃជំងឺកូវី-១៩ ពីសហគមន៍មួយទៅសហគមន៍មួយទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម និងក្រុមការងារបានអញ្ជើញចុះពិនិត្យភូមិប៉ុកប៉ែន ឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលទើបនឹងរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់។ ឯកឧត្តម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងត្រូវហ៊ុំព័ត៌លំនៅផ្ទះរបស់អ្នកវិជ្ជមាន ដោយមិនអនុញ្ញាតឱ្យមានការចេញចូលដាច់ខាតក្នុងអំឡុងពេលនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *