ព័ត៌មានជាតិ

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងអធិការក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងជំនាញ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ===============

ក្រុងប៉ោយប៉ែត ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត។

បានដឹកនាំ ការិយាល័យនិងផ្នែកជំនាញប្រឆាំងគ្រឿងញៀន ក្រុងសហការជាមួយកម្លាំង ការិយាល័យ ផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន ព្រមទាំងមានការ សម្របសម្រួលពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ។

១ • ឈ្មោះ ទ យ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ
២ • ឈ្មោះ ហ ម៉ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ
៣ • ឈ្មោះ ស ដលស ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ។

សូមបញ្ជាក់ថា”សមត្ថកិច្ចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងជំនាញ ទើប ឈានដល់ការ ត្រួតពិនិត្យ និងឆែកឆេរស្វែងរកវត្ថុតាងទាំងពីរទីតាំង រួមមាន ៖

១ • ទីតាំងទី១ ចំណុចផ្ទះជួលរបស់ឈ្មោះ ទី យៀង ភេទស្រី ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

-វត្ថុតាងចាប់បានមាន ចំនួន២(ពីរ)វ៉ាលី សង្ស័យសារធាតុញៀន មិនទាន់រាប់ចំនួនច្បាស់លាស់។

២ • ទីតាំងទី២ ចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *