ព័ត៌មានជាតិ

ឯកឧត្ដម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថាមន្ត្រីអ្នកនាំពាក្យ ដាច់ខាតកុំចាត់ទុកអ្នកកាសែតជាសត្រូវ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញ្ញារីទ្ធ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះបានលើកឡើងថា មន្ត្រីអ្នកនាំពាក្យគ្រប់រូប ដាច់ខាតមិនត្រូវចាត់ទុកអ្នកកាសែតជាសត្រូវឡើយ បើទោះបីជាពេលខ្លះ អ្នកកាសែតមានការចុះផ្សាយ ឬសរសេរមិនល្អអំពីខ្លួន ។

ឯកឧត្ដម ខៀវ កាញ្ញារីទ្ធថ្លែងយ៉ាងដូច្នេះ ក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ។

ឯកឧត្ដម ខៀវ កាញ្ញារីទ្ធ បានមានប្រសាសន៍ថា មន្ត្រីអ្នកនាំពាក្យទាំងអស់ ដាច់ខាតកុំយកអ្នកកាសែតធ្វើជាសត្រូវ ហើយក៏កុំខឹងជាមួយនឹងអ្នកកាសែតឱ្យសោះ បើធ្វើជាអ្នកនាំពាក្យហើយ ។ លោកបានបន្តថា អ្នកកាសែត និងមន្ត្រីរដ្ឋាភិបាលគឺជារូបពីរនៅលើក្រដាស់ប្រាក់តែមួយ ដែលក្រដាក់ប្រាក់ដែលមានរូបតែមួយចំហៀងមិនអាចយកមកចាយបាននោះទេ លុះត្រាតែមានរូបទាំងពីរទើបក្រដាសប្រាក់អាចចាយបាន ។ ឯកឧត្ដមបន្តថា ក្រដាសប្រាក់ទាំងពីរនេះមិនអាចចូលគ្នាបានឡើយ កុំគិតថាអ្នកកាសែតត្រូវតែសរសេរល្អទាំងពីខ្លួនអស់ គឺយល់ខុសហើយ ហើយបើសិនជាឱ្យអ្នកកាសែតសរសេរល្អពីខ្លួនទាំងអស់ ក៏ដូចជាកំពុងតែសម្លាប់កាសែត ហើយអ្នកកាសែតក៏ដូចគ្នា បើសិនជាគេល្អសរសេរអាក្រក់ គេអាក្រក់សរសេរល្អក៏កំពុងតែសម្លាប់ខ្លួនឯងដូចគ្នា ។ អ្នកកាសែតត្រូវតែមានឯករាជ្យភាពមួយនៃគំនិត គឺគំនិតដែលចេះវិភាគ ថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ គ្មានការគាប​សង្កត់​ពីខាងណា ហើយអ្នកកាសែតក៏មិនអាចដើរហួសពីបន្ទាត់របស់អគ្គនិពន្ធនាយកបានដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *