ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងជល់មាន់ ខុសច្បាប់ មួយកន្លែងក្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កំពុងបើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប!  ……………………

ភ្នំពេញ ÷ គឃ្លើនមែន ម្ចាស់ទីតាំងល្បែងជល់មាន់ ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិគោកពេជ្រ សង្កាត់ចំការសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹកភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤.នេះ ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា! ទីតាំងល្បែងជល់មាន់ ខុសច្បាប់ មួយកន្លែងក្នុងមូលដ្ឋានខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក មិនទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត និងបង្ក្រាប! នោះទេ.? ធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យ ត្រូវថ្នាំសណ្តំ អស់ហើយមើលទៅ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាចបើកលេងល្បែងជល់មាន់ ខុសច្បាប់ នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ ជ្រុលជ្រួស និងការលេងល្បែងបៀរ អាប៉ោង និងល្បែងធួរ ល្បែងសុីសង តាមអនឡាញ គ្រប់ប្រភេទ ទាំងនេះ ម្យ៉ាងទៀត ពួកគាត់ អារម្មណ៍ភ័យខ្លាច កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មិនគួរមើលរំលង គួរតែចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងជល់មាន់ ខុសច្បាប់ មួយកន្លែងនៅក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។

អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *