ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសង ខុសច្បាប់ ជាច្រើនប្រភេទ យីហោ(កាហ្វូហោ)មួយកន្លែងក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅតែបន្តបើកលេងអនាធិបតេយ្យ …..

ភ្នំពេញ ÷ សេចក្តីរាយការណ៍មកថា! ទីតាំងល្បែង បៀរ ហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត យីហោ(កាហ្វូហោ)មួយកន្លែង ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រហែល ម្ចាស់ ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពល ទៀតផង ទើបហ៊ាន ធ្វើអ្វីៗ តាមទំនើងចិត្ត។

ជាងនេះទៅទៀត ទីតាំងល្បែង បៀរ ហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត យីហោ(កាហ្វូហោ)ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺ នៅតែបន្តបើករាល់ថ្ងៃ ពុំដែលឃើញ មន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ ដែលធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង មួយកន្លែងនេះ និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង បៀរ ហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ ជាច្រើន ផ្សេងៗទៀត នៅលើទឹកដី ខណ្ឌចំការមន រាជធានីភ្នំពេញ បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នងមូលដ្ឋានខាងលើ ដាក់ការសង្ស័យ មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន អាចបាន ទទួល លាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង មួយនេះ រួចហើយ មើលទៅ ទើបម្ចាស់ បនល្បែងនេះ ហ៊ានបើកល្បែងដូចជា បៀរ ហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត ទុកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ចូលលេងទាំងយប់ថ្ងៃ គ្មានការបង្ក្រាប! ឬទប់ស្កាត់ នោះទេ?

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការភាពភ័យខ្លាច ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ហេតុ!ដូច្នេះ .! ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គល ដែលហ៊ានបើកល្បែង បៀរ ហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ ជាច្រើន ប្រភេទ ផ្សេងៗទៀត យីហោ(កាហ្វូហោ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន៕

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ដើម្បីពង្រឹង សន្តិសុខសង្គម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *